ព័ត៌មានជាតិ
ការផ្សព្វផ្សាយរូបសម្ដេច ហ៊ុន ម៉ាណែត តាមដងវិថីនាទីក្រុងញូវយ៉ក គឺមិនអស់លុយឡើយ
ការផ្សព្វផ្សាយរូបភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមដងវិថីនៅក្នុងទីក្រុងញូវយ៉ក អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ គឺមិនមានគិតថ្លៃនោះទេ តែជាក្ដីស្រឡាញ់របស់យុវជនខ្មែរម្នាក់ ដែលធ្វើការនៅក្រុមហ៊ុនផ្សព្វផ្សាយនោះ ឱ្យជួយចាត់ចែងផ្សាយ។
បើតាមលោក សុទ្ធ ដាវីដ ការផ្សព្វផ្សាយរូបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅទឹកដីសហរដ្ឋអាមេរិកនេះ គឺជាការសម្តែងការគាំទ្ររបស់លោកចំពោះមេដឹកនាំកម្ពុជា។ អ្វីដែលលោក សុទ្ធ ដាវីដ បានធ្វើ គឺជាទឹកចិត្ត និងសណ្តានចិត្តរបស់គាត់សុទ្ធសាត ពិសេសបានផ្តល់នូវការគាំទ្ររបស់ខ្លួនចំពោះសម្តេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
លោក សុទ្ធ ដាវីដ ជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលបានបំពេញការងារនៅក្នុងក្រុមហ៊ុន Billboard ដែលជាក្រុមហ៊ុនរបស់អាមេរិក ហើយលោក ដាវីដ ជាបុគ្គលសំខាន់នៃក្រុមហ៊ុននេះ។ ដោយមានស្មារតីជាតិនិយម លោក សុទ្ធ ដាវីដ បានសម្របសម្រួល រហូតដល់ថៅកែរបស់ខ្លួន បានផ្តល់នូវការគាំទ្រ ហើយសម្រេចឱ្យផ្សព្វផ្សាយរូបរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមិនគិតថ្លៃតែម្តង។
ការចេញមកបញ្ជាក់ខាងលើនេះ គឺបន្ទាប់ពីមានការផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមអ្នកប្រឆាំងជ្រុលនិយម ថា បានចំណាយថវិការាប់សិបម៉ឺនក្នុងការជួលក្រុមហ៊ុន Billboard ដើម្បីផ្សព្វផ្សាយរូបរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតាមដងវិថីនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះលោក សុទ្ធ ដាវីដ ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលខ្លួនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ដល់រូបសម្ដេច នៅលើ Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុង ញូយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នើសុំពីអ្នកណា។
សម្ដេចធិបតី ចាត់ទុកថា នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់លោក សុទ្ធ ដាវីដ សម្រាប់រូបសម្ដេចផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានអរគុណចំពោះក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាម Billboard ដែលបានជួយផ្សាយដោយឥតគិតថ្លៃចំពោះសារស្វាគមន៍នេះផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់