Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋអះអាងថាតម្លៃគោរស់ធ្លាក់ចុះខុសគ្នាឆ្ងាយពីសាច់គោនៅលើទីផ្សារ​

បានផុស

នៅ

​អ្នកស្រី គួន ថាន មានអាយុ ៦៥ ឆ្នាំរស់នៅឃុំក្រាំងអំពិល​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ បានកត់​សម្គាល់ថា តម្លៃសត្វគោបានធ្លាក់ចុះយ៉ាងគំហុក ខណៈឈ្មួញ​ចុះរកទិញ​ឱ្យតម្លៃទាបខុសប្លែក​ពីពេល​កន្លងទៅ។

អ្នកស្រីប្រាប់ថា គោវ័យជំទង់របស់អ្នកស្រីឈ្មួញឱ្យតម្លៃត្រឹមតែ ៦០ ម៉ឺន ទៅ ១ លានរៀល គ្រាដែល​អ្នកស្រីដាក់តម្លៃរហូតដល់ ២ លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងុន ហាន់ រស់នៅក្នុងឃុំក្រាំងអំពិលដែរបាននិយាយថា ក្រុមឈ្មួញចុះមកទិញគោ​តាមផ្ទះ​ហើយឲ្យតម្លៃថោកបែបនេះគឺបងប្អូនប្រជាពលរដ្ឋមិនព្រមលក់ឡើយដោយសុខចិត្តចិញ្ចឹមទុកតពូជព្រោះទោះជាយ៉ាងណាក៏មិនឲ្យក្រុមឈ្មួញចុះមកទំលាក់ថ្លៃប៉ុន្តែសាច់គោក្នុងផ្សារឡើងថ្លៃកក់ពពក។

ដោយឡែកក្រុមឈ្មួញដែលចុះទៅទិញគោយកមកកាប់សាច់លក់(សុំមិនបញ្ចេញឈ្មោះ)បាននិយាយថា មូលហេតុដែលពួកគាត់មិនហ៊ាន​ឲ្យតម្លៃខ្ពស់ព្រោះសត្វគោ​នៅខេត្តកំពង់ស្ពឺ​មិនសូវធំដូច​សត្វគោអ្នករស់នៅតាមដងទន្លេដែលភាគច្រើនជាគោពូជ។ ប៉ុន្តែក្នុងនោះសាច់គោកំពង់ស្ពឺ​មានរស​ជាតិជាងសត្វគោនាំចូលពីប្រទេសជិតខាង។

ម្ចាស់កសិដ្ឋានចិញ្ចឹមគោ លោក ហួត លាង បានឱ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះអ្នក​ចិញ្ចឹម​គោខ្នាតតូច ឬលក្ខណៈគ្រួសារ បានកាត់បន្ថយការចិញ្ចឹមជាបន្តបន្ទាប់ ដោយនៅឈរជើង​បានតែអ្នកចិញ្ចឹមលក្ខណៈ​កសិដ្ឋាន​ធំៗប៉ុណ្ណោះ។ លោកបានបន្តថា តម្លៃគោរស់នៅលើ​ទីផ្សារ​បានធ្លាក់ចុះពី ​១,៥០០០ រៀល​ ​​មកត្រឹម​ត្រឹម​ ១០,០០០ រៀល ​ ក្នុងមួយគីឡូក្រាម។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពជាបានប្រាប់កម្ពុជាថ្មីថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា នាពេលបច្ចុប្បន្នជួបប្រទះបញ្ហាប្រឈមទីផ្សារស្ទើរទាំងអស់មិនថាតែទីផ្សារគោនោះទេ។

លោកបានបន្តថា ការផ្គត់ផ្គង់សាច់គោមិនមានបញ្ហានោះឡើយ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺពុំសូវមានតម្រូវការ។ ពុំសូវមានតម្រូវការ ដោយសារពលរដ្ឋមិនសូវចាយលុយ។ ម្យ៉ាងទៀតការនាំចូលសាច់បង្កកពីបរទេសច្រើនលើសលុប ក៏ធ្វើឱ្យតម្លៃសាច់ក្នុងស្រុកធ្លាក់ចុះដែរ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជានឹងបន្តយន្តការពិភាក្សាវិស័យឯកជន-រដ្ឋា​ភិបាលដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ច​

ព័ត៌មានជាតិ១៦ នាទីutes មុន

នាយករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចនៅហ្វីលីពីនក្នុងខែកុម្ភៈខាងមុខ

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងកសិកម្មដាក់ទុន ៥ លានដុល្លារ ផ្តល់កម្ចី​ដល់កសិករ​ បង្កើត​សហគមន៍​​កសិកម្មទំនើប​ខ្នាតធំ​ ផលិតស្រូវសែនក្រអូប​ក្នុង​ខេត្តកំពង់ធំ

សេដ្ឋកិច្ច២១ នាទីutes មុន

ទូរថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៤៤ គ្រឿងទៀត បានដឹកមកដល់កម្ពុជា

សន្តិសុខសង្គម២៦ នាទីutes មុន

ចៅសង្កាត់ភ្លេីងឆេះរទេះ ណែនាំឲ្យនគរបាលប៉ុស្ដិ៍ និងមេភូមិពង្រឹងការពារសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ

ព័ត៌មានជាតិ២៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៨°C ដល់ថ្ងៃទី១៦មករា

Sokha Hotels

ព័ត៌មានពេញនិយម