ព័ត៌មានជាតិ
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ណែនាំការងារ ៥ចំណុច ដើម្បីបង្ការ ទប់ស្កាត់បទល្មើស
លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំនូវការងារសំខាន់ៗចំនួន ៥ចំណុច ដើម្បីបង្ការ ទប់ស្កាត់បទល្មើសបច្ចុប្បន្ន និងឆ្នាំខាងមុខ ដល់មន្ដ្រីនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ការណែនាំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃ កិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ រយៈពេល៩ខែ ឆ្នាំ២០២៣ និងផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការបង្កើនប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តំណាងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការចូលរួមពីនាយការិយាល័យជំនាញទាំង១០។

ដើម្បីឆ្លើយតបលទ្ធផលការងារឱ្យមានប្រសិទ្ធភាព តាមគោលការណ៍ណែនាំ ព្រមទាំងប្រសិទ្ធភាពក្នុងការអនុវត្តការងារជំនាញកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់បទល្មើសនាពេលបច្ចុប្បន្ន និងឆ្នាំខាងមុខ លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី បានធ្វើការណែនាំការងារសំខាន់ៗ ដូចជា៖ ១) តស៊ូករណីសំខាន់ៗមួយចំនួន ដែលកើតឡើងមិនទាន់បង្ក្រាបបាន ២) ជំរុញក្រុមការងារបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ទាំង៤ក្រុម នៅរាជធានីភ្នំពេញ ៣) ជំរុញ និងតាមដានក្រុមការងារជំនាញទាំង៦ សម្រាប់ពង្រឹងការងារព្រហ្មទណ្ឌតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ៤) បង្កើនការងារគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌជាមូលដ្ឋាន រួមមាន៖ មុខសញ្ញាក្រុមក្មេងទំនើង, មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន, មុខសញ្ញាពិរុទ្ធជន ទណ្ឌិតដោះលែងពីពន្ធនាការ និងមុខសញ្ញាសេសសល់ក្នុងករណីបង្ក្រាមមិនទាន់អស់ ៥) តាមដានចំណាត់ការលើសំណុំរឿងបានបញ្ជូនទៅស្ថាប័នតុលាការ ពិសេសបទល្មើសឧក្រិដ្ឋ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្រូយ អាប៊ូទី ក៏បានធ្វើការវាយតម្លៃខ្ពស់ និងនាំយកការកោតសរសើររបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលល្អនៅពេលនេះ៕

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច