ព័ត៌មានជាតិ
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធត្អូញត្អែរពីការថយចុះចំណូលប្រចាំថ្ងៃ
អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានត្អូញត្អែរពីការធ្លាក់ចុះចំណូលប្រចាំថ្ងៃ ខណៈការចំណាយបានកើនឡើង ជាលំដាប់។ ពួកគេលើកឡើងថា ការចំណាយច្រើន ដោយសារទំនិញស្ទើរគ្រប់មុខនៅលើទីផ្សារឡើងថ្លៃ ជាពិសេស ប្រេងឥន្ធនៈ។

អ្នកស្រី ហួរ គីមសៀង វ័យ ៥៥ឆ្នាំ ជាអ្នកលក់ឈូក និងក្រូចពោធិ៍សាត់ នៅជិតគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្ដរជាតិ បានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ អ្នកស្រីជួបការលំបាកច្រើន ព្រោះកន្លែងលក់មិនទៀង ទាត់នោះទេ។ ពេលខ្លះមានក្បួនដង្ហែ ឬកម្មវិធីបុណ្យផ្សេងៗ តម្រូវឱ្យផ្អាកលក់មួយរយៈ ឬអាចដល់មួយសប្តាហ៍ក៏មាន ដែរ។ ក្នុងកាលៈទេសៈនេះ អ្នកស្រី គីមសៀង លើកឡើងថា ការលក់ដូរមានការធ្លាក់ចុះ ដោយក្នុងមួយថ្ងៃរកចំណូល បានត្រឹមតែ ៣ម៉ឺន ទៅ ៤ម៉ឺនរៀល ប៉ុណ្ណោះ បើធៀបនឹងមុនបោះឆ្នោត អាចរកបានប្រមាណជាង ១០ម៉ឺនរៀល។
អ្នកស្រីត្អូញត្អែរថា ការធ្លាក់ចុះចំណូលនេះ ស្ទើរតែមិនអាចទ្រទ្រង់លើការចំណាយផ្សេងៗ ដូចជា ថ្លៃជួលផ្ទះ ទឹក ភ្លើង ហូប ចុក និងកូនរៀនជាដើម។
ដូចគ្នានេះដែរ លោក ឡូច ពិសាល អ្នកលក់កាហ្វេ នៅជិតផ្សារបឹងកេងកង បានឱ្យដឹងថា ក្នុងកាលៈទេសៈសេដ្ឋកិច្ច មិនសូវល្ននេះ លោកលក់កាហ្វេបានមួយថ្ងៃជាង ៦ម៉ឺនរៀលប៉ុណ្ណោះ។ បើតាមលោក ពិសាល ក្នុងមួយសប្តាហ៍ លោកលក់បានតែថ្ងៃ ច័ន្ទ-សុក្រ ដោយឡែកថ្ងៃ សៅរ៍-អាទិត្យ កាន់តែខ្សត់ភ្ញៀវទៅទៀត។

អ្នកលក់ដូងតាមរ៉ឺម៉ក លោក ជា វុទ្ធី បានលើកឡើងដែរថា សម្រាប់ស្ថានភាពបច្ចុប្បនេះ ហាក់មិនសូវមានភាពល្អនោះទេ ដោយបាត់បង់អស់អ្នកទិញជាច្រើន។ លោកបានបន្តថា «ឥឡូវលក់សល់ត្រឹម ៥-៦ ឡូ ប៉ុណ្ណោះ ក្នុងមួយថ្ងៃ បើធៀបទៅ កាលមុនលក់បាន ១២ ឡូ ក្នុងមួយថ្ងៃ ដោយមួយផ្លែមានតម្លៃ ៣ ពាន់រៀល»។ ទោះបីជាមានការធ្លាក់ចុះយ៉ាងណាក៏ ដោយ អ្នកប្រកបរបរលក់ដូងអស់រយៈជាង ១០ ឆ្នាំមកនេះ នៅតែអាចរកចំណូលបានចន្លោះ ១០ម៉ឺន ទៅ ១២ម៉ឺនរៀល ក្នុងថ្ងៃ។
ទាក់ទិននឹងបញ្ហានេះ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅ សហរដ្ឋអាមេរិក កាលពីថ្ងៃ ២៣ កញ្ញា ថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ពលរដ្ឋ
ប្របករបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន អ្នករត់ម៉ូតូឌុប អ្នកលក់ទឹកអំពៅ អ្នកលក់តាមរទេះ ជាដើម។ សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីជួយដល់វិស័យនេះ រដ្ឋបានដាក់ចេញនូវគោលនយោបាយអំណោយផលធ្វើយ៉ាងណាឱ្យ ពួកគេបានចុះឈ្មោះចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានជំនួយពីរដ្ឋាភិបាល។
សម្តេចលើកឡើងដូច្នេះថា «ឱ្យពួកគាត់ចូលមកចុះបញ្ជី ដើម្បីឱ្យយើងជួយកាត់បន្ថយការចំណាយ ព្រោះបើយើងអត់ដឹង ថាគាត់នៅទីណា យើងជួយអត់កើត ហើយគាត់ចូលមកចុះបញ្ជី យើងអត់យកពន្ធគាត់ទេ»។
ពាក់ព័ន្ធនឹងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានផ្អាកការផ្តល់សេវាទាក់ទិននឹងការបំពេញបែបបទធ្វើអាជីវកម្ម ពោលគឺការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិដូចជា វិស័យវប្បធម៌ និងវិចិត្រសិល្បៈ អាជីវកម្មសិល្បៈសូនរូប (ទីតាំងផលិតនិងលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍ និងជាងគំនូរ), អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ, អាជីវកម្មលក់សម្ភារកីឡា ជាដើម៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ