Connect with us

ព័ត៌មានជាតិ

មន្រ្តីកសិកម្ម​ខេត្ត​កំពត​លើកឡើង​​ ៣ ចំណុច ជំរុញ​នាំចេញ​ផ្លែ​ដូង​ស្រស់ទៅចិន

បានផុស

នៅ

លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត​បាន​លើកឡើង ៣ ​ចំណុច​សំខាន់​ៗ ដើម្បី​លើក​កម្ពស់​និង​ពង្រឹង​គុណភាព​ការ​ដាំដុះ​ផ្លែ​ដូង​ស្រស់​នៅ​ក្នុង​ខេត្ត​ ដើម្បី​អាច​ផ្គត់ផ្គង់​ទី​ផ្សារ​បាន​គ្រប់គ្រាន់​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្រប​ទៅ​តាម​ស្តង់ដារនិង​តម្រូវ​ការ​នាំ​ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពីចិន​បាន​ប្រកាស​នាំ​ចូល​ផ្លែ​ដូង​ស្រស់​ពី​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗកន្លង​ទៅ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ​កសិកម្ម បាន​​ឲ្យ​ «កម្ពុជា​ថ្មី​» ដឹងថា ការ​អនុញ្ញាតិ​​ឲ្យ​នាំ​ចូល​ផ្លែ​ដូង​ស្រស់​ពី​កម្ពុជា​​ចូល​ទៅ​ទីផ្សារ​ចិន ​ភាគី​ចិនក៏​ត្រួតពិនិត្យ​ទៅលើ​គុណ​ភាព និង​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស។

ដើម្បី​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​ទី​ផ្សារ​​បាន​គ្រប់​គ្រាន់ និង​ស្រប​តាម​ស្តង់ដារ​ លោក​ ចាន់ រិទ្ធិ បាន​លើក​ឡើង​នូវ​អនុសាសន៍ ៣​ ចំណុច​ទី១ គឺដូង​នៅ​ក្នុង​ស្រុក​មាន​ស្រាប់​ ជាពិសេស​អ្នក​មាន​ចម្ការ​ធំៗ​ដែល​កំពុង​តែ​ផ្គត់ផ្គង់​ទីផ្សារ​បច្ចុប្បន្ន​នេះ ត្រូវ​ជួយ​បំផុស​​គំនិត និង​ជំរុញ​ឲ្យ​ទាក់ទង​​ជា​មួយ​នាយកដ្ឋាន​កសិកម្ម ដើម្បី​បញ្ជាក់​ឲ្យ​បាន​កាន់​តែ​ច្បាស់​ពី​ស្តង់ដារ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​​ចិន, ទី២ ជួយ​ជំរុញដល់​អ្នក​ដែល​មាន​ដី​ទំនេរ ឲ្យ​ដាំ​ដូងឲ្យ​បាន​ច្រើន និង​ស្រប​តាម​បច្ចេកទេស ព្រោះ​ទីផ្សារ​ចិន ជា​ទីផ្សារ​ធំមួយ ដែល​អាច​ជួយ​ដល់​កសិករ​ឲ្យ​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ទៀត ទី​៣ មន្ទីរ​កសិកម្ម នឹង​ជួយ​គាំទ្រ​ទៅ​លើ​ផ្នែក​បច្ចេកទេស ដើម្បី​ឲ្យ​កសិករ​ដាំ​ដូង​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​យល់​ពី​លក្ខខណ្ឌ​ផ្សេង​ៗ​នៃ​តម្រូវការ​ឲ្យ​បាន​ត្រឹមត្រូវ និង​ពន្យល់​បន្ថែម​ពី​ការ​នាំ​​ចេញ​ សំដៅ​ឲ្យ​ស្រប​តាម​តម្រូវ​ការ​ស្តង់ដារ​។

ប្រធាន​មន្ទីរ​រូប​នេះក៏​បាន​បញ្ជាក់​ថា ​«ដោយ​សារ​ព័ត៌មាន​នៃ​ការ​ដាំ​ចូល​ដូង​ស្រស់​ទៅ​ចិន​នេះថ្មី​ខ្លាំង​ពេក ដូច្នេះ​ពាក់ព័ន្ធ​ទៅ​នឹង​​តម្រូវ​ការ​លក្ខណៈ​ស្តង់ដារ​ដែល​ទីផ្សារ​ចិន​ទាមទារ​បែប​ណា​នោះ ខ្ញុំ​នៅ​មិន​​ទាន់​ទទួល​​បាន​ការ​ណែនាំ​ពី​ថ្នាក់​​ជាតិ​ដូចគ្នា​ខ្ញុំ​​គ្រាន់​តែ​បាន​ដឹង​តាម​រយៈ​ការ​បង្ហាញ​ជា​ផ្លូវ​ការ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​​កសិកម្ម​ប៉ុណ្ណោះ។ ហើយ​ក្នុង​នាម​ ខ្ញុំ​ជា​ប្រធាន​មន្ទីរ ក៏​មិនទាន់​ទទួល​បាន​បច្ចេកទេស​ណា​មួយ​ទៅ​លើ​កម្រិត​​ស្តង់ដារ​ គឺ​ខ្ញុំ​នៅ​ជា​ចំណែក​មួយ​នៃ​ការ​រង់​ចាំពី​ខាង​ថ្នាក់​ជាតិនៅឡើយ»។

ទោះ​ជា​បែប​នេះ​ក្តី​ លោក​ ចាន់ រិទ្ធិ បាន​អះអាង​ថា នៅ​ពេល​ដែល​លោក​ទទួល​បាន​គោលការ​ណែនាំ​ពី​ថ្នាក់​ជាតិ និង​​ព័ត៌មាន​ច្បាស់​ពេល​ណា​នោះ  ក្នុង​នាម​ជា​ប្រធានមន្ទីរ​ផ្ទាល់ លោក​នឹង​រៀបចំ​ផែន​ការ ព្រម​ទាំង​រៀប​ចំ​បញ្ជូន​មន្ត្រី​បច្ចេកទេស​ផ្សេងៗ ចុះ​ណែ​នាំ ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​ដែល​មាន​ដី​ដាំដុះ​ដូង និង​ផ្សព្វផ្សាយ​ការ​ទទួល​ទិញ​ដូង​ពី​ចិន ដល់​កសិករ​ឲ្យ​កាន់​តែ​យល់​ដឹង​បន្ត​ទៀត ​ណែនាំ​ឲ្យ​​ដាំ​ប្រភេទ​ដូង​ណា​ដែល​ទីផ្សារ​ត្រូវការ ព្រោះ​ក្នុង​ខេត្តក៏​មាន​ការ​ដាំ​ដុះ​ដូង​ច្រើន​ប្រភេទ ដូចជា​ដូង​ក្រអូប ដូង​គល់កែ និង​ដូង​កា​ប៉ាល់​ជា​ដើម។

លើស​ពី​នេះ លោកក៏​រំពឹង​ថា «ការ​នាំ​ចេញ​ដូង​ស្រស់​ទៅ​កាន់​ទីផ្សារ​ខាង​ក្រៅ​នេះយ៉ាង​ហោច​ណាស់ក៏​ខ្ញុំ​ជឿ​​ថា រាល់​ទំនិញ​ដែល​នាំ​ចេញ ត្រូវ​​​តែ​មាន​​តម្លៃ​ខ្ពស់​ជាង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​​ក្នុងស្រុក។ ជាក់ស្ដែង ដូង​ខ្ចី​ដែល​យើង​លក់​រាយ​រាល់ថ្ងៃ មួយ​ផ្លែ ក៏​មាន​តម្លៃ​ចន្លោះ​ពី ២ ពាន់រៀល ទៅ ៣ពាន់រៀល ទៅ​ស្ថានភាព​ទីផ្សារ​ជាក់​​ស្តែង ចឹង​​ទីផ្សារ​ចិន​នឹង​មិន​មាន​តម្លៃ​ទាប​ជាង​នេះ​ទេ»។

លោក ចាន់ រិទ្ធិ ថា នៅ​ពេល​កសិករ ដាំ​ដូងកាន់តែច្រើន​ និង​យល់​ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ​ នោះ​នឹង​អាច​ជួយ​ឲ្យ​​ទទួល​បាន​​ចំណូល​កាន់​​តែ​ប្រសើរ​ឡើង ធ្វើ​ឲ្យ​ប្រទេស​កម្ពុជាប្រែក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ឈាន​​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដូច​ការ​ចង់​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

បើ​តាម​លោក តេង វ៉ាន់​ធឿន ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ខេត្ត​កំពត​ពលរដ្ឋ​និយម​ដាំ​ដូង​៣ ​ប្រភេទ ​រួម​មាន​ ដូង​ក្រអូប ដូង​គល់​កែ និង​ដូង​កា​ប៉ាល់។ ក្នុង​នោះ​ មាន​ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​ដូង​ប្រមាណ​ជា ៤០៥៥,៥ ហិតា ផ្ទៃ​ដី​ប្រមូល​ផល ៣ ៥៦៥​ហិតា ទិន្នផល​ ១៣,៦៣ តោន ក្នុង​មួយ​ហិតា បរិមាណ​ផល​ ៤៧ ២២៦​តោន៕

អត្ថបទ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម