ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រៃវែង ទទួលបានរថយន្តក្រុងចំនួន ១០ គ្រឿងពីវិស័យឯកជន
រដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយលោក ឌុច គន្ធា អភិបាលរងខេត្ត តំណាង សួន សុម៉ាលីន អភិបាលខេត្ត បានទទួល រថយន្តក្រុងចំនួន ១០ គ្រឿងពីក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប សម្រាប់យកទៅប្រើប្រាស់ ជាប្រយោជន៍រួមរបស់ខេត្ត។ ពិធីនេះប្រគល់ និងទទួល ធ្វើឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ កញ្ញា។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/១-52-1024x614.jpg)
ក្នុងឱកាសនៃការប្រគល់ទទួលរថយន្តក្រុងនោះផងដែរលោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ក៏សូមថ្លែង អំណរអរគុណចំពោះម្ចាស់ ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ដែលបានផ្ដល់រថយន្តទាំងអស់នេះ សម្រាប់រដ្ឋបាល ខេត្តព្រៃវែងក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ខេត្ត។
លោក អភិបាលរងខេត្ត បានលើកឡើងថា នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ម្ចាស់ក្រុមហ៊ុន ដែលបាន ផ្តល់ ជំនួយជារថយន្តក្រុង បើគិតជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ មករដ្ឋបាលខេត្តព្រៃវែង ក៏ដូចជាខេត្តផ្សេងៗ ទៀត នៃប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា រថយន្តក្រុងដែលជាអំកណាយរបស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុបបានផ្តល់ជូនដល់រដ្ឋបាលខេត្ត ចំនួន ១៣ រួមមាន៖ ខេត្តបន្ទាយមានជ័យចំនួន ១០គ្រឿង, ខេត្តកំពង់ចាមចំនួន ១២គ្រឿង, ខេត្តកំពង់ស្ពឺ ចំនួន ១២គ្រឿង, ខេត្តកំពង់ធំចំនួន ១០គ្រឿង, ខេត្តកំពតចំនួន ១២គ្រឿង, ខេត្តកោះកុងចំនួន ៥គ្រឿង, ខេត្តព្រៃវែងចំនួន ១០គ្រឿង, ខេត្តពោធិ៍សាត់ចំនួន ១០គ្រឿង, ខេត្តសៀមរាបចំនួន ១២គ្រឿង, ខេត្តស្ទឹងត្រែង ចំនួន ៦គ្រឿង, ខេត្តកែបចំនួន ៧គ្រឿង, ខេត្តប៉ៃលីនចំនួន ៥គ្រឿង និងខេត្តត្បូងឃុំចំនួន ៨គ្រឿង៕
អត្ថបទ ៖ សៅគ្រី
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-26_08-24-15-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-26_08-24-22-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច