ព័ត៌មានជាតិ
លោក វង្សី វិស្សុត ៖ ការធ្វើទំនើបកម្មភាសា និងការធ្វើទំនើបកម្មសូរនៃភាសា គឺជារឿងមួយដែលត្រូវតែធ្វើ
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងកម្មវីធីសម្ពោធដាក់ឱ្យប្រើប្រាស់ “វចនានុក្រមខ្មែរថ្មី” របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានមានប្រសាសន៍ថា ការធ្វើទំនើបកម្មភាសាខ្មែរ និងការធ្វើទំនើបកម្មសូរនៃភាសា គឺជារឿងមួយដែលត្រូវតែធ្វើ មិនសម្រាប់តែក្នុងក្របខណ្ឌប្រទេសកម្ពុជាឡើយ។

ផ្ទុយទៅវិញ ប្រទេសជាច្រើននៅលើសកលលោក គេបាននាំគ្នាធ្វើទំនើបកម្មទាំងអស់នេះរួចមកហើយដែរ។ អ្វីដែលសំខាន់នោះគឺ “សូមកុំភ្លេចអត្តសញ្ញាណជាតិខ្មែរ” នេះគឺជារឿងដែលអ្នកសិក្សា ស្រាវជ្រាវគ្រប់រូប ត្រូវតែនាំគ្នាគិត និងត្រូវតែនាំគ្នាធ្វើវាឡើងវិញ។
លោក វង្សី វិស្សុត បានលើកឡើងទៀតថា កត្តាចម្បងដែលនាំឱ្យមានការធ្វើទំនើបកម្មភាសា នោះគឺដោយសារតែភាសា មានការវិវត្តទៅតាមសម័យកាលឥតឈប់ឈរ។ ក្រៅពីនេះទៀត ភាសាមានការរស់រវើក ប្រៀបដូចជាជីវិតមួយ ដែលគេហៅថា “ភាសារស់”។ ដូចនេះហើយ ទើបបានជាកម្ពុជាត្រូវតែធ្វើបច្ចុប្បន្នភាពភាសា និងសូរឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យឆ្លើយតបទៅនឹងតម្រូវការ ប្រើប្រាស់របស់សង្គមជាក់ស្ដែង។

លោក វង្សី វិស្សុត បានបន្ថែមទៀតថា សម្រាប់ការយល់ឃើញរបស់លោក ចំពោះពាក្យដែលកម្ចីពីបរទេស គួរតែបង្កើតឡើងឱ្យបានច្រើន ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងទំនាក់ទំនងផ្សេងៗទៀត។ ជាក់ស្ដែង ដូចជាពាក្យ Innovation បកប្រែមកភាសាខ្មែរថា នវានុវត្តន៍ ហើយត្រូវពន្យល់បន្ថែមទៀតទើបអាចយល់ន័យ ឬសេចក្តី នោះបាន។
លោក វង្សី វិស្សុត បានបន្តទៀតថា តើអាចទេប្រសិនបើយកពាក្យបរទេសមកប្រើប្រាស់តែម្ដង ដើម្បីភាពងាយស្រួល និងទាន់ពេលវេលា ដោយកុំគិតថាជាភាសាបរទេស តែត្រូវគិតថា វាជាភាសាសកល ដែលពិភពលោកកំពុងប្រើប្រាស់ជាផ្លូវការ រួចស្រេចទៅហើយ។ ការលើកឡើងនេះដោយសារ លោកយល់ឃើញថា ភាសាបាលី និងភាសាសំស្រ្កឹត ក៏ជាភាសាបរទេស ដែលខ្មែរកំពុងប្រើប្រាស់ នៅក្នុងភាសាខ្មែរបច្ចុប្បន្នដែរនោះ អ្វីដែលយើងចង់បានគ្រប់គ្នា គឺភាសាមានការសម្បូរបែប សម្រាប់ជាតិសាសន៍មួយ៕
អត្ថបទ៖ សួស សិត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?