ព័ត៌មានជាតិ
សិស្សានុសិស្សអនុវិទ្យាល័យព្រៃព្រាល ចុះទស្សនកិច្ចសិក្សាទៅកាន់ប្រាសាទសំបូរព្រៃគុក
កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ អនុវិទ្យាល័យព្រៃព្រាល បានរៀបចំដំណើរទស្សនកិច្ចសិក្សា របស់សិស្សទៅកាន់តំបន់ប្រាសាទបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ដើម្បីសិក្សាលក្ខណៈសំខាន់ៗ របស់ប្រាសាទ។

លោក ម៉ាក់ សាន់នី នាយកសាលាអនុវិទ្យាល័យព្រៃព្រាល លើកឡើងថា គោលបំណង នៃទស្សនកិច្ចសិក្សា នៅថ្ងៃនេះ ដើម្បីពង្រឹងការសិក្សាបន្ថែមរបស់សិស្ស ដោយផ្សារភ្ជាប់ការសិក្សាទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង ស្វែងយល់ពីប្រវត្តិ ប្រព័ន្ធសិក្សាជំនាញ និងផលិតផល សេវាកម្មរបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។ ហើយសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក លើកទឹកចិត្តសិស្សខិតខំសិក្សាពេញមួយឆ្នាំសិក្សា និងលើកទឹកចិត្តលោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនដល់សិស្សានុសិស្ស។

លោកស្រី ជា សោភារី ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ នៃអាជ្ញាធរជាតិសំបូរព្រៃគុក ថ្លែងថា សិស្សានុសិស្សយល់ដឹងពីការបញ្ចូលប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៧ ដោយមានលក្ខខណ្ឌយ៉ាងតិចចំនួន ៦ ចំណុច ទើបទទួលបានជាបេតិកភណ្ឌពិភពលោក ដើម្បីប្រជាជនកម្ពុជាទទួលស្គាល់ជាសម្បត្តិវប្បធម៌យ៉ាងពិតប្រាកដ។

លោកស្រីបានបន្តទៀតថា សម្រាប់ទស្សនកិច្ចសិក្សាថ្ងៃនេះ គឺចង់បង្ហាញពីប្រវត្តិ នៃប្រាសាទសំបូរព្រៃគុក ជាតំបន់ឥសានបុរៈ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកទស្សនាជារៀងរាល់ថ្ងៃ ព្រមទាំងចូលរួមថែរក្សាប្រវត្តិសាស្ត្រឲ្យបានគង់វង្សយូរអង្វែង។

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បញ្ជាក់ដោយលើកឡើងថា សម្រាប់ទស្សនកិច្ចរបស់សិស្សានុសិស្សនៅអនុវិទ្យាល័យព្រៃព្រាល ថ្ងៃនេះ បានបណ្ដុះនូវធនធានមនុស្សឲ្យបានទូលំទូលាយពីការសិក្សារៀនសូត្រភ្ជាប់នឹងការអនុវត្តជាក់ស្ដែងនៅតាមសាលា ឬ រមណីយដ្ឋាន ដើម្បីដកស្រង់បទពិសោធន៍ល្អៗ យកទៅអនុវត្តនៅមូលដ្ឋាន និងបង្រៀនដល់សិស្សជំនាន់ក្រោយ។

លោក ឃីម សុខឃាង ក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ និងលោកនាយកសាលា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃមកទស្សនកិច្ចផ្ទាល់នៅស្រុកប្រាសាទសំបូរនេះ និងសូមឲ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ និងរក្សានូវវប្បធម៌ប្រពៃណីខ្មែរឲ្យបានល្អ ពិសេសជៀសឆ្ងាយពីគ្រឿងញៀនឲ្យបានគ្រប់ៗ គ្នា៕
អត្ថបទ ៖ ឈាង មករា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា