ព័ត៌មានជាតិ
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវជាតិលេខ៧ ជាបួនគន្លង
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ ដោយពង្រីក និងលើកកម្រិតផ្លូវពី២កន្លង ទៅជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួង ក្រុមហ៊ុនម៉ៅ ការសាងសង់ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ វាយតម្លៃនូវផលប៉ះពាល់ និងពន្លឿនកិច្ចការងារដែលប្រឈមដោះស្រាយឲ្យរួចរាល់ នៅព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនម៉ៅការកំពុងរៀបចំការដ្ឋានចំនួន៤ ដោយក្រុមហ៊ុនម៉ៅការចែកចេញជា ៣ក្រុម ដើម្បីឲ្យក្រុមហ៊ុនចាប់ផ្តើមអនុវត្តន៍គម្រោងមួយនេះ។ ចំណែកខាងមន្ត្រីជំនាញក៍បានសិក្សាកំណត់គំនូសប្លង់ផលប៉ះពាល់ និងគំនូសប្លង់កំចាត់យុទ្ធភណ្ឌមិនផ្ទុះរួចហើយដែរ ដើម្បីអនុវត្តការងារបន្ត។ សម្រាប់ការងារបន្ទាប់មន្ត្រីជំនាញនៅចាំដោះស្រាយរាល់ផលប៉ះពាល់ សេសសល់ ខណៈអាជ្ញាធរមូលដ្ឋានជូនដំណឹងដល់ពលរដ្ឋរួចរាល់។ លោកបន្ថែមថា ក្រុមការងារនឹងបានសាងសង់ស្ពានចំនួន៨ស្ពាន ចំពោះមុខក្រសួងសាធារណការ និងដឹកជញ្ជូន និងធ្វើការប្រជុំការងារមួយទៀតចំពោះផលប៉ះពាល់ជាមួយអន្តរក្រសួងដែលពាក់ព័ន្ធ លើបញ្ហាបច្ចេកទេសដូចជា៖ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងខ្សែកាប ជាដើម។

ទន្ទឹមនឹងនេះ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៍បានអំពាវនាវ និងជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើអាជីវកម្មតាមបណ្តោយដងផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណាក្រុងកំពង់ចាម។ ហេតុនេះសូមធ្វើការយោគយល់ និងជួយសម្របសម្រួលនូវពេលក្រុមការងារធ្វើការស្ថាបនាផ្លូវជាតិលេខ៧ ជាបួនគន្លងនេះផង ប្រសិនបើមានផលប៉ះពាល់។

គួរជម្រាបថា តាមគម្រោងផ្លូវមួយនេះ និងស្ថាបនានៅក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានប្រវែងសរុប ៤៥ ៤៨៩ គីឡូម៉ែត្រ។ ចំពោះទទឹងផ្លូវវិញ នៅតំបន់ក្រៅទីប្រជុំមានទទឹង ២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជនមានទទឹង ២០ម៉ែត្រកន្លះ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


