Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ សណ្ឋាគារខេត្តសៀមរាប បើកដំណើរការច្រើនលើសតម្រូវការ

បានផុស

នៅ

អ្នកជំនាញវិស័យសណ្ឋាគារ បានលើកឡើងថា បច្ចុប្បន្ននេះ កំណើននៃភាពរីកចម្រើនវិស័យសណ្ឋាគារ​នៅ​ខេត្តសៀមរាប បានដំណើរការល្អប្រសើរ និងវិនិយោគលើសពីតម្រូវការ ខណៈចំនួនភ្ញៀវទេសចរនៅមានកម្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នួន ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ ស្តារី អង្គរនៅខេត្តសៀមរាប បានកត់សម្គាល់ឃើញថា ចំនួនបន្ទប់​សណ្ឋាគារផ្គត់ផ្គង់នៅខេត្តសៀមរាបច្រើនលើសតម្រូវការ។ លោកបន្តដូច្នេះថា« បច្ចុប្បន្ននេះ Supply over demand ជាកត្តាធំ ដោយសារនាំគ្នាវិនិយោគបើកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានច្រើន ប៉ុន្តែភ្ញៀវទេសចរជាតិ និងអន្តរជាតិមានតិច»។

បើតាមលោក នួន ច័ន្ទតារា ជារៀងរាល់ឆ្នាំ ចាប់ពីខែ មិថុនា ដល់ខែ កញ្ញា ខេត្តសៀមរាប មិនសូវទទួល​បានភ្ញៀវ​ទេសចរ​ច្រើននោះទេ។ ដោយឡែកភ្ញៀវអន្តរជាតិ ដែលមានកំណើនច្រើន គឺនៅខែ វិច្ឆិកា និងធ្នូ ជាខែ Hight Season ដែលជារដូវទេសចរអន្តរជាតិចេញដើរកម្សាន្ត ជាពិសេសភ្ញៀវពីប៉ែកអឺរ៉ុប ដោយសារជារដូវធ្លាក់ទឹកកក។

បើទោះជាវិស័យសណ្ឋាគារ ផ្ទះសំណាក់ ជួបការលំបាកបន្តិចក្តី តែតាមរបាយការណ៍ភ្ញៀវទេសចរចូលទៅកម្សាន្តលេង​ខេត្តសៀមរាប ហាក់មានកំណើនល្អប្រសើរ។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លើកឡើង​តាមរយៈរបាយការណ៍ថា រយៈពេល ៨ខែ ចាប់ពីខែ មករា ដល់ខែ សីហា ឆ្នាំ ២០២៣ ខេត្តសៀមរាប ទទួលបានភ្ញៀវ​ទេសចរអន្តរជាតិ​ចំនួន  ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ​២០២២។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្ត ក្រោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកឱ្យដំណើរការនៅថ្ងៃទី ១៦ ខែ តុលាខាងមុខនេះ នឹងអាចទាក់ទាញសក្តានុពលវិនិយោគ និងទេសចរណ៍មកកាន់ទឹកដីខេត្តសៀមរាប ក៏ដូចជាប្រទេស​កម្ពុជាទាំងមូល។ លើសពីនេះទៀតលោកថា នឹងធ្វើឱ្យខេត្តសៀមរាបក្លាយ​ជាប៉ូលសេដ្ឋកិច្ចពិសេស​ដ៏សំខាន់មួយ​សម្រាប់ប្រទេសកម្ពុជា និងជំរុញឱ្យខេត្តដែលជាប់នឹងសៀមរាបទទួលបានសក្តានុពលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៥ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម