ព័ត៌មានជាតិ
មន្ត្រីសង្ឃឹមថា កំណើនរោងចក្រថ្មីៗ និងតម្រូវការកម្លាំងពលកម្មច្រើន នឹងធ្វើឲ្យសន្ទុះនៃការបញ្ជាទិញ មានការកើនឡើងល្អ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានឲ្យដឹងថា បញ្ហាជំងឺកូវីដ-១៩ និងបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់ការបញ្ជាទិញ ផលិតផលកាត់ដេរពីប្រទេសកម្ពុជា ដែលធ្វើឲ្យការនាំចេញថយចុះបន្តិច។ តែយ៉ាងណាក៏ដោយ មន្ត្រីដដែល បង្ហាញក្ដីសង្ឃឹមថា តាមរយៈការកំណើននៃការបង្កើតរោងចក្រថ្មីៗ និងមានតម្រូវការកម្លាំងពលកម្មច្រើន នឹងធ្វើឲ្យសន្ទុះនៃការបញ្ជាទិញ និងការនាំចេញ មានការកើនឡើងល្អពីមួយថ្ងៃទៅមួយ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យសារព័ត៌មានកម្ពុជាថ្មី ដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជា មានរោងចក្រ- សហគ្រាសចំនួន ១៧,២៥១។ ក្នុងនោះ មានការបើករោងចក្រ-សហគ្រាសថ្មីចំនួន ១,១៨៨ និងសហគ្រាសព្យួរការងារចំនួន ៦២។

ចំនួននេះបើប្រៀបធៀបនឹងឆ្នាំ ២០២២ គឺមានរោងចក្រកើនឡើងចំនួន ១,៣២៦ រោងចក្រ-សហគ្រាស។ បើតាមអ្នកនាំពាក្យក្រសួងការងារ មិនថាប្រទេសកម្ពុជាទេ ពិភពលោកទាំងមូលទទួលស្គាល់ថា បញ្ហាជំងឺកូវីដ-១៩ និងសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម។
និយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា ក៏មានការប៉ះពាល់ក្នុងការបញ្ជាទិញផលិតផលកាត់ដេរ ដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាថយចុះបន្តិច បើប្រៀបធៀបមុនករណីប្រឈមទាំងពីរខាងលើ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា «តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ យើងឃើញថា មានកំណើននៃការបង្កើតរោងចក្រថ្មីៗ និងមានតម្រូវការកម្លាំងពលកម្មច្រើន ដែលនេះយើងសង្ឃឹមថា សន្ទុះនៃការបញ្ជាទិញ និងការនាំចេញ នឹងមានការកើនឡើងល្អ ពីមួយថ្ងៃទៅមួយថ្ងៃ»៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ