Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកកន្លងមករបស់ UNDP

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ចំណែក​កន្លងមក​របស់ UNDP ចាប់​តាំងពី​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ វាយតម្លៃ​បែបនេះ ក្នុង​ឱកាស​ទទួល​ជួប​ជាមួយ លោកស្រី Allisar Chaker អ្នកតំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៣ នា​ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ចំណែក​កន្លង​មក​របស់ UNDP និង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម និង​គម្រោង​ផ្សេងៗ ចាប់​តាំងពី​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​។ ដោយឡែក ក្នុង​វិស័យ​មុខងារ​សាធារណៈ​ផ្ទាល់ កិច្ច​សហប្រតិបត្តិការ​តាមរយៈ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​មុខងារ​សាធារណៈ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ បាន​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​សហការ​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​មន្ត្រីរាជការ​ជា​បន្តបន្ទាប់។

នា​ឱកាស​នោះ​ដែរ លោកស្រី​អ្នក​តំណាង UNDP បាន​បង្ហាញ​ភាព​រីករាយ​ចំពោះ​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​បង្ហាញ​ជំហរ​ក្នុង​ការ​បន្ត​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​ឲ្យ​កាន់តែ​រីកចម្រើន ស្រប​ពេល​លោកស្រី​បញ្ជាក់​ថា UNDP គឺជា​ដៃគូ​អភិវឌ្ឍន៍​សំខាន់​មួយ​របស់​កម្ពុជា តាមរយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស និង​កម្មវិធី​អភិវឌ្ឍន៍​នានា​របស់​ខ្លួន​។

ជាមួយ​គ្នា​នេះ ថ្នាក់​ដឹកនាំ​ទាំងពីរ ក៏បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ស្របតាម​អ្វី​ដែល​មាន​កន្លងមក និង​ការ​គិតគូរ​រួមគ្នា​ពង្រីក​វិសាលភាព​បន្ថែម ដើម្បី​លើក​កម្ពស់​វិស័យ​មុខងារ​សាធារណៈ តាមរយៈ​ការ​ជំរុញ​នវានុវត្តន៍​ក្នុង​វិស័យ​ផ្ទាល់ ក៏ដូចជា​ការ​ទាញ​ប្រយោជន៍​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការ​អនុវត្ត​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ភាព​ឆ្លើយតប និង​បរិយាប័ន្ន ផង​ដែរ។

គួរ​ជម្រាប​ថា ជំនួប​នា​ពេលនេះ មិន​ត្រឹមតែ​ជា​ការ​ជួប​សំណេះសំណាល ប៉ុន្តែ​ជា​ឱកាស​ពិភាក្សា​ការងារ​រួមគ្នា​ក្នុង​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍ លើ​កិច្ចការ​អាទិភាព​មួយ​ចំនួន ជាពិសេស​វិស័យ​មុខងារ​សាធារណៈ ស្រប​តាម​ចក្ខុវិស័យ​របស់ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍១៨ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម