Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​ សូម​គាំទ្រចំពោះ​ អង្គការ​ស្បៀងអាហារ​ពិភពលោក​ ដែល​ជួយសិស្ស​ក្រីក្រ​តាម​ជនបទ​​

បានផុស

នៅ

​​លោក​ ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​ បាន​ថ្លែង​នូវ​ការគាំទ្រ​និង​អរគុណ​ចំពោះ​សកម្មភាព​មនុ​ស្សធ​ម៌របស់​អង្គការ ស្បៀងអាហារ​ពិភពលោក​ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ដល់​សិស្ស​ក្រីក្រ​ នៅតាម​ទីជនបទ​និង​ជួយ​ពលរដ្ឋ​ ដែល​ជួប​បញ្ហា​គ្រោះ​មហន្តរាយ​ផ្សេងៗ​ទៀត​កន្លង​មក​ជា​ហូរហែ​ក៏​ដូច​ថ្មីៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ប្រធាន​នាយកដ្ឋាន​ថ្លែង​បែបនេះ​នៅ​រសៀល​ថ្ងៃ​ពុធទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ លេខា​ធិការ​ដ្ឋាន​ជំនួយ​សង្គម នៃ​អនុ​គណៈកម្មាធិការ​ជំនួយ​សង្គម ក្នុង​ពេល​ជួបពិភាក្សា​ជាមួយ​អង្គការ ស្បៀងអាហារ​ពិភពលោក លើ​ការអនុវត្ត​កម្មវិធី​ឆ្លើយតប​គ្រោះ​មហន្តរាយ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​តែម្ដង។​

​លោក​ ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​ ​បាន​ថ្លែង​ថា អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​តែងតែបាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ចុះជួយ​ដល់​ប្រជាជន​កម្ពុជា​ ខណៈ​ពេល​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ​ពិសេស​ជួយ​ដល់​សិស្ស​ក្រីក្រ​និង​ពលរដ្ឋ​ក្រីក្រ​តាម​ទីជន​បទ​តែម្ដង​។​

​ជាក់​ស្ដែង​ថ្មីៗ​នេះ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ចុះ​ទស្សនកិច្ច​គម្រោង​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​ កាលពី​ចុងខែ​មករា​ឆ្នាំ​២០២១​កន្លងមកនេះ ​លោក​ មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីតាំង​គម្រោង​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​នៅក្នុង​ខេត្តកំពង់ធំ​។​

​នៅ​ពេល​ព្រឹក​លោក ​ក៏​បាន​អញ្ជើញ​ចុះទៅ​សាលាបឋមសិក្សា​ជី​មាក់​ ដើម្បី​ទស្សនា​កម្មវិធី​អាហារ​សាលា​។ នៅក្នុង​កម្មវិធី​នេះ​ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជា​ត្រី​កំប៉ុង ហើយ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​យកមក​ធ្វើជា​ស៊ុប​ត្រី​។ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​បាន​សម្ដែង​នូវ​ការរីករាយ​និង​មាន​អារម្មណ៍​រំភើប​ នៅ​ពេល​ឃើញ​ស្នាមញញឹម​របស់​ក្មេងៗ​ជាច្រើន​នៅពេល​ពួកគេ​ទទួលទាន​អាហារ​។ ពេល​រសៀល​ថ្ងៃ​ដដែល​នោះ ឯកអគ្គរាជទូត​បាន​ទៅ​ទស្សនា​ការដ្ឋាន​សាងសង់​អគារ​ទីទួល​សុវត្ថិភាព ក្នុង​វត្ត​ខ្សាច់​ជីរ​ស់​ ដែល​ជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​។

អគារ​ទីទួល​សុវត្ថិភាព​នេះ ​នឹង​ក្លាយជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ដូចជា​ទឹកជំនន់​និង​គ្រោះរាំងស្ងួត​។ លោក​សង្ឃឹមថា គម្រោង​ទាំងនេះ​នឹងចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ជួយសង្គ្រោះ និង​ផ្លាស់​ប្តូរជីវិត​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១៤ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម