ព័ត៌មានជាតិ
គម្រោងមជ្ឈមណ្ឌលព្រះពុទ្ធសាសនាសម្ដេចសង្ឃរាជ ទេព វង្ស នឹងត្រូវដំណើរការឡើងវិញឆាប់ៗនេះ
គម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់សម្ដេចសង្ឃរាជ ទេព វង្ស ត្រូវបានអាជ្ញាធរពាក់ព័ន្ធបើកកិច្ចប្រជុំគិតគូរសាងសង់ឡើងវិញ បន្ទាប់ពីអាក់ខានជិត៣ឆ្នាំមកហើយ ដោយសារតែវិបត្តិកូវីដ-១៩។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

លោក ជេម វណ្ណ នាយកប្រតិបត្តិនៃគម្រោងសាងសង់មជ្ឈមណ្ឌល ព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់សម្ដេចសង្ឃរាជ ទេព វង្ស បានឲ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះថា ដោយមានការអនុញ្ញាតពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក និងក្រុមការងារបានចូលទៅគោរពគារវកិច្ច និងជូនពរលោកអភិបាលខេត្ត ព្រមទាំងរាយការណ៍ពីគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់សម្ដេចសង្ឃរាជ ទេព វង្ស ជូនលោកអភិបាលខេត្តជ្រាបពីគម្រោងនេះ។

លោកបន្តថា ការបង្កើតគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់សម្ដេចសង្ឃរាជ ទេព វង្ស គឺផ្ដោតសំខាន់លើការចូលរួម និងនាំមកនូវទេសចរណ៍បែបព្រះពុទ្ធសាសនា និងវប្បធម៌ធម្មជាតិ ហើយក៏ធ្វើឡើងដើម្បីថ្វាយសម្ដេចសង្ឃទេព វង្ស ទុកជាអនុស្សវរីយ៍ក្នុងទឹកដីស្រុកកំណើតរបស់ព្រះអង្គផងដែរ។ លោកបន្ថែមថា នៅក្នុងជំនួបនោះ លោកអភិបាលខេត្ត បានគាំទ្រនូវគម្រោងនេះ ហើយថា បើមានការខ្វះខាតផ្លូវច្បាប់យ៉ាងណានោះ លោកនឹងជួយសម្រួលថែមទៀត។

នៅពេលដឹងដំណឹងនេះ ពលរដ្ឋនៅក្នុងមូលដ្ឋាននៃសង្កាត់ជ្រាវ ក្រុងសៀមរាប បានសាទរ និងមានសង្ឃឹមយ៉ាងមុតមាំថា ពួកគាត់នឹងមានជីវភាពធូរធារគ្រាន់ជាងមុន បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធបានអនុញាតឲ្យសាងសង់គម្រោងនេះឡើងវិញ។
សូមរំឮកថា គម្រោងអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២៨៨ ៦០៣ហិកតា តាមរយៈលិខិតលេខ ៩៤៩ សជណ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាល បានអនុញ្ញាតថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដើមី្បធ្វើការអភិវឌ្ឍន៍សាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាពនៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។ បន្ទាប់ពីខកខាន អាជ្ញាធរខេត្តសៀមរាប បានអះអាងថា គម្រោងនេះ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរក្នុងរយៈពេល ៣ឆ្នាំ។
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ