Connect with us

ព័ត៌មានជាតិ

តើឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានជីវៈចម្រុះអ្វីខ្លះ?

បានផុស

នៅ

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប  ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលសម្បូរដោយជីវៈចម្រុះជាច្រើននៅទីនោះ និងសម្បូរដោយដើមឈើច្រើនប្រភេទ សុទ្ធសឹងតែជាប្រភេទដើមឈើកម្រ និងជិតផុតពូជ។

រូបភាពពី៖ ឧទ្យាន ឫស្សីត្រឹប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃក្រឡា ១១៤៣៥ហិកតា មានទីតាំងស្ថិតនៅឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងបទប្បញ្ញត្តិទូទៅ “ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប” ជាឧទ្យានជាតិផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ក្នុងគោលបំណងធានានិរន្តរភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង។

ឧទ្យាននេះ មានធនធានជីវៈចម្រុះជាច្រើនដែលបម្រើជាប្រយោជន៍ដល់ពលរដ្ឋនៅទីនោះ និងអាចទាក់ទាញភ្ញៀវទេសចរបានទៀតផង។ ការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាឆ្នាំ២០១៨ បានបង្ហាញថា បានសិក្សាស្រាវជ្រាវ និងរុករកឃើញស្ថានីយបុរាណ និងវត្ថុបុរាណនៅឧទ្យាននោះ មានដូចជា ទួលសន្លុង (ទួលឡស្លដែក) ចំនួន ៥៤ ត្រពាំងសន្លុងចំនួន២៩ ត្រពាំងបុរាណចំនួន៦៦ និងបុរាណវត្ថុមួយចំនួនទៀត។

ក្រៅពីនេះ ក៏មានធនធានមរតកធម្មជាតិ ដែលគ្របដណ្តបទាំងក្នុងព្រៃស្រោង និងព្រៃរបោះ មានដើមឈើធំៗដូចជា ដើមស្រឡៅ ត្រាច បេង ផ្ចឹក កកោះ ធ្នង់ នាងនួនជាដើម ហើយមានប្រភេទឈើដូចជា ដើមរកា ខ្វាវ ត្រសេក ដើមជ្រៃ ដើមច្រេះ ដើមធ្លក ដើមចំបក់ ដើមខ្ទុំ ដើមក្រឡាញ់ ដើមពពេល ដើមស្តៅ ដើមព្រីង និងមានដើមឈើជាច្រើនទៀត។ នៅឧទ្យាននេះ ក៏សម្បូរដោយដើមឫស្សីជាច្រើនប្រភេទដូចគ្នា។

ព្រៃឫស្សី រូបភាពពី៖ ឧទ្យាន ឫស្សីត្រឹប

ទាក់ទងជាមួយនឹងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប  កាលពីពេលថ្មីៗនេះ ពោល គឺនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងក្នុងកម្មវិធីសម្ពោធវចនានុក្រមខ្មែរ ឆ្នាំ២០២២ថា បាននាំគោទឹកដោះ ១០០ក្បាល ដែលមានពូជពីប្រទេសដាណឺម៉ាក តាមរយៈប្រទេសថៃ និងបានសហការជាមួយថៃក្នុងការជួយលើផ្នែកបច្ចេកទេសផងដែរ។ មិនតែប៉ុណ្ណោះ ក៏បានអភិរក្សសត្វក្របី ចិញ្ចឹមពពែ និងចៀមជាដើម។

លោកបណ្ឌិតបន្ថែមថា នៅទីនោះ មានគម្រោងកែច្នៃពីផលិតផលទឹកដោះគោ ទៅជាផលិតផលជាច្រើនប្រភេទដូចជា ទឹកដោះគោជូរ ប៊ឺ ឈីស ជាដើម។ គម្រោងនេះ នឹងប្រមូលទិញទឹកដោះគោពីប្រជាជន ដើម្បីកាត់បន្ថយការនាំចូលទឹកដោះគោពីបរទេស។ តាមរយៈគម្រោងនេះ នឹងជួយឱ្យប្រជាជនមានមុខរបរ ឈប់បរបាញ់សត្វព្រៃ ឈប់កាប់ឈើ និងងាកមកអភិរក្សព្រៃឈើឡើងវិញ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរបានច្រើនថែមទៀត។

រូបភាពពី៖ រាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត សុខ ទូច បញ្ចាក់ថា នាពេលអនាគត រាជបណ្ឌិត្យសភាកម្ពុជា គ្រោងប្រែក្លាយឧទ្យាននេះ ទៅជាឧទ្យានគំរូ ទាំងការអភិរក្សសត្វព្រៃ ព្រៃឈើ វប្បធម៌ និងទេសចរណ៍ជាដើម៕

រូបភាពពី៖ ហ្វេសប៊ុករបស់បណ្ឌិត សុខ ទូច
រូបភាពពី៖ ឧទ្យាន ឫស្សីត្រឹប
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១០ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១០ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម