Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នើសុំគោលការណ៍តេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ បានស្នើសុំគោលការណ៍លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាលជាតិ ធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតគោរពជូនអគ្គស្នងការនគរ​បាលជាតិ លោកស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងដែរថា ក្នុងរយៈពេល ៥ខែកន្លងមកនេះ កម្លាំងចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបង្ក្រាបករណ៍ប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំងតូច ទាំងធំបានចំនួន ១០៩ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ១៦៧នាក់ និងរឹបអូសគ្រឿងញៀនបានចំនួន ១៨៧៥១,៩៩ក្រាម។ សមិទ្ធិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នាទាំងកម្លាំងនគរបាលខេត្ត អធិការដ្ឋាន នគរបាលក្រុង-ស្រុកទាំង ១៣ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦។

ទន្ទឹមទទួលបានលទ្ធផលដូចខាងលើ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនគរបាលបានធ្វើកន្លងមក ក៏ទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជាហូរហែរផងដែរ។ ដើម្បីឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែទទួលបានជោគជ័យ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ស្នងការដ្ឋាននគរ​បាលខេត្តព្រៃវែង បានស្នើសុំគោលការណ៍ពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អនុវត្តដូចជា៖

១. ធ្វើការត្រួតពិនិត្យតេស្តរកសារធាតុញៀន ដល់មន្ត្រីនគរបាលដែលមានក្របខណ្ឌពេញសិទ្ធិ ក្នុង ខេត្តព្រៃវែងទាំងមូលជាប្រចាំ ធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។

២. ករណីមន្ត្រីគេចវេសមិនចូលរួម ពិនិត្យស្វែងរកសារធាតុញៀនតាមការកំណត់របស់ ស្នងការដ្ឋាននរគបាលខេត្ត គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ)។

៣. ករណីរកឃើញមន្ត្រីមានការប្រើប្រាស់គ្រឿងញៀន គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាល ជាតិ (០០៦ ប.ប.ជ) បណ្តញចេញពីក្របខណ្ឌនគរបាលជាតិ។

៤. យុទ្ធនាការតេស្តរកសារធាតុញៀននេះ គោរពសុំការអនុញ្ញាតផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ឱកាសថ្មី សម្រាប់និស្សិតជជែកដេញដោលជាសាធារណៈលើប្រធានបទទាក់ទងនឹងផ្នត់គំនិតយេនឌ័រ

ព័ត៌មានជាតិ៨ នាទីutes មុន

​រោងចក្រ​​ផលិត​កង់​​រថយន្ត​ដ៏​ធំ​​នៅ​ស្នួល​ នឹង​កាត់​ចំណែក ១៥% ​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​អះអាង​ធានាគុណភាព​និង​តម្លៃ​

ជីវិតកម្សាន្ដ៨ នាទីutes មុន

រ៉ូបគ្រីស្តាល់របស់​ Selena នៅ Oscars ដេរត្បូងអង្កាំដោយដៃរាប់ម៉ឺនគ្រាប់ និងជាងអស់១២នាក់

ក្រសួងធនធានទឹក
ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

កីឡា២១ នាទីutes មុន

សំបុត្រ​ទស្សនា​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​គូប៉ុង​មើលកុន និង​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ

សន្តិសុខសង្គម១៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សហគ្រាសចិន
សន្តិសុខសង្គម១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម