ព័ត៌មានជាតិ
ឯកអគ្គរាជទូត៖ ជប៉ុនមិនទារទាមឱ្យកម្ពុជាចាប់ យកភាគីណាមួយឡើយ
ជប៉ុនមិនទាមទារ ឬដាក់សម្ពាធណាមួយឡើយទៅលើកម្ពុជា ដើម្បីឱ្យកម្ពុជាចាប់យកនូវភាគីណាមួយ មិនថា ជប៉ុន ចិន ឬក៏អាមេរិកក៏ដោយ។ តែផ្ទុយទៅវិញ ជប៉ុន តែងគោរពជំហរការទូតរបស់កម្ពុជា។ នេះជាការអះអាងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា តាមរយៈអ្នកបកប្រែ ក្នុងកិច្ចពិភាក្សាតុមូល រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ជប៉ុនមិនអាចទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែប្រកាន់យកខាងណាមួយឡើយ ដោយជប៉ុនបានយល់អំពីជំហរការទូតរបស់កម្ពុជា ដែលរក្សានូវអព្យាក្រឹតភាព មិនចូលបក្សសម្ព័ន្ធ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លោកឯកអគ្គរាជទូត បានលើកឡើងចំៗថា ជប៉ុន មិនមានបំណងដាក់សម្ពាធ ឬចង់ប្រឆាំងជុំវិញទំនាក់ទំនងរវាងកម្ពុជាជាមួយភាគីចិនឡើយ បើទោះបីជាមានគោលជំហរផ្ទុយគ្នាក៏ដោយ។
មន្ត្រីការទូតរូបនេះ សង្កត់ធ្ងន់ថា ជប៉ុននៅតែគោរពទៅលើគោលជំហររបស់កម្ពុជាក្នុងការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ហើយជប៉ុន សុំកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាមកលើជប៉ុន ក្នុងនាមជាមិត្តភាពដ៏យូរអង្វែង រហូតឈានដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ នាពេលថ្មីៗនេះ។ លោក បន្តថា កម្ពុជា និងជប៉ុន នៅមានឱកាសជាច្រើន ដើម្បីដើរទៅកាន់គោលដៅរួមគ្នាបន្តទៀត ដោយប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកលើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក៏ដូចជាទំនាក់ទំនងកម្រិតតំបន់ និងពិភពលោក តាមរយៈការផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក។
បើតាមលោកឯកអគ្គរាជទូតជប៉ុន នៅក្នុងជំនួបទ្វេភាគីរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នៅកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតា កន្លងទៅនេះ ថ្នាក់ដឹកនាំទាំងពីរ បានប្ដេជ្ញារួមគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពជាដៃគូគាំទ្រគ្នាទៅវិញទៅមក។ លោកឯកអគ្គរាជទូត បញ្ជាក់ថា ជប៉ុន បានគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍នានា ខណៈកម្ពុជា ក៏បានគាំទ្រលើគោលជំហរនានារបស់ជប៉ុន ជាពិសេសទិដ្ឋភាពនយោបាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទាំងកម្រិតតំបន់ និងពិភពលោក៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ