Connect with us

ព័ត៌មានជាតិ

ម្ចាស់លើប្រភេទអចលនទ្រព្យណាខ្លះ ត្រូវរ៉ាប់រងលើការបង់ពន្ធ?

បានផុស

នៅ

យោងតាម​ច្បាប់​ពន្ធ​អចលនទ្រព្យ​កម្ពុជា​ ដី ផ្ទះ និង​សំណង់​នានា​ ដែល​សាងសង់​ភ្ជាប់​ជាមួយ​ដី​ ក្នុងក្រុង និងទីរួមខេត្ត ដែលមានតម្លៃលើសពី ១០០.០០០.០០០ (មួយរយលានរៀល) នៅទូទាំងប្រទេស គឺត្រូវជាប់ពន្ធ ដែលនេះជាការអនុវត្តការប្រមូល​ពន្ធក្នុងជំហ៊ានដំបូង មានចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ នេះបើតាមសារាចរណែនាំ ស្តីពីការអនុវត្តប្រមូលពន្ធលើអចលនទ្រព្យ លេខ ០១៥ សហវ អពដ ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រភព៖ opendevelopmentcambodia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធលើអចលនទ្រព្យ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រាគឺ ០,១ភាគរយ លើមូលដ្ឋាន គិតពន្ធ ៨០% នៃតម្លៃអចលនទ្រព្យសរុប (តម្លៃដី និងតម្លៃសំណង់)។ ការគណនាពន្ធនេះទៀតសោត គឺផ្អែកទៅតាមអាយុកាលនៃសំណង់ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

  • អាយុកាលសំណង់ : ត្រូវគិតចាប់ពីឆ្នាំដែលសំណង់សាងសង់រួចរាល់។
  • សំណង់ឥដ្ឋបេតុង : សំដៅដល់សំណង់ដែលមានប្លង់សេ។

បើនិយាយឱ្យងាយយល់ ដើម្បីស្វែងរកមូលដ្ឋានបង់ពន្ធ គឺយក (តម្លៃអចលនទ្រព្យ x ៨០%) – ១០០.០០០.០០០​ រៀល​។ ហើយដើម្បីរកប្រាក់ពន្ធ គឺយក មូលដ្ឋានគិតពន្ធ x ០,១% ។ អានលម្អិត

គួរឱ្យដឹងដែរថា ​អចលនទ្រព្យ​មួយចំនួន​ដូចជា​ ដី​កសិកម្ម ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដី​កម្មសិទ្ធិ​របស់​ស្ថានទូត ដី​កម្មសិទ្ធិ​របស់ ​អង្គការក្រៅរដ្ឋាភិបាល អង្គការ​សាសនា និង​អង្គការ​សប្បុរសធម៌ជាដើម​ ​ត្រូវបាន​លើកលែង​ មិន​តម្រូវ​ឱ្យបង់ពន្ធនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម