ព័ត៌មានជាតិ
លោក វង្ស ពិសេន ប្រាប់ឱ្យមេបញ្ជាការទើបឡើងតំណែង ស្រឡាញ់ជាតិ ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានប្រាប់ទៅមេបញ្ជាការ ដែលទើបឡើងកាន់តំណែង ត្រូវស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត និងបន្តខិតខំបំពេញការងារ រួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ នេះបើតាមខ្លឹមសារព័ត៌មាន ដែលទើបនឹងផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិ នាថ្ងៃទី២៦ ខែកញ្ញានេះ។

ខ្លឹមសារព័ត៌មាន ដែលផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិ បានសរសេរថា “នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវអនុវត្តភារកិច្ចចម្បងៗមួយចំនួន៖ ក្នុងនោះត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់ មនសិការស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល គោរពឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា លក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងគោរពច្បាប់ នានារបស់រដ្ឋ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិ និងការពាររាជរដ្ឋាភិបាល។ ត្រូវពង្រឹងការងារអប់រំចិត្តសាស្ត្រ អត្តចរិក វិន័យ សីលធម៌ អនុវត្តយ៉ាងម៉ឺងម៉ាត់តាម ការដឹកនាំរបស់ថ្នាក់លើ សំដៅធានាបាននូវភាពស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល”។

ខ្លឹមសារព័ត៌មាន ដែលផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិ បានបន្តសរសេរថា លោក វង្ស ពិសេន បានកោតសរសើរ ចំពោះបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់អតីតមេបញ្ជាមុន ដែលបច្ចុប្បន្នមានគោរម្យងារជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានបំពេញការងារ សម្រេចបានស្នាដៃធំៗជូនប្រជាជាតិកម្ពុជា រួមចំណែកការពារបូរណភាពទឹកដី ការពារសន្តិភាព សន្តិសុខ រក្សាស្ថិរភាពសង្គមជាតិ និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិបានល្អប្រសើរ។ ក្រៅពីនេះ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានយកចិត្តទុកដាក់ក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស កសាង និងពង្រឹងសមត្ថភាពរបស់ខ្លួន រីកចម្រើនជាលំដាប់។

គួរបញ្ជាក់ឡើងវិញបន្តិចថា បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវបានបង្កើតឡើងដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយពេលសម្ដេចបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក និងដឹកនាំបញ្ជាដោយរហូតមកដល់ខែសីហា ឆ្នាំ២០២៣នេះ ។ ប៉ុន្តែដោយសារ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវចូលកាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣តទៅ តំណែងជាមេបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវអ្នកផ្សេងទទួលកាន់តំណែងជំនួស។ អ្នកដែលចូលមកកាន់តំណែង ជាមេបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ជំនួស សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺឧត្តមសេនីយ៍ត្រី សំ ភ័ស្ស៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា