ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ឱ្យពលរដ្ឋរាយការណ៍ករណីមិនប្រក្រតីនៃការចុះបង្ក្រាបផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ បានប្រកាសឱ្យសាធារណជនដែលរងភាពអយុត្តិធម៌ នៅពេលនគរបាលជាតិចុះប្រតិបត្តិការបង្ក្រាបលើផលិតផលក្លែងក្លាយ អាចផ្ដល់ព័ត៌មានមកក្រសួងបាន តាមរយៈទូរសព្ទពីរខ្សែ «089 770 917 និង 089 371 007» ។ នេះបើតាមការឱ្យដឹងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក ទូច សុខៈ បានឱ្យដឹងថា ដើម្បីប្រសិទ្ធភាពនៃការអង្កេតស្រាវជ្រាវភាពមិនប្រក្រតីរបស់មន្ត្រីនគរបាល នៅពេលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយ កន្លងទៅ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានប្រកាសដាក់លេខទូរសព្ទពីរខ្សែ គឺ 089 770 917 និង 089 371 007 សម្រាប់សាធារណជន ឬប្រជាពលរដ្ឋ ដែលទទួលរងភាពមិនប្រក្រតី ឬភាពអយុត្តិធម៌ នៅពេលប្រតិបត្តិការរបស់មន្ត្រីនគរបាលចំណុះអង្គភាពប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឱ្យមានលទ្ធភាពងាយស្រួលក្នុងការដាក់បណ្ដឹង ផ្ដល់ភស្ដុតាង ឬសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនានា។
ទន្ទឹមគ្នានេះ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ ក៏បានបង្កើតក្រុមការងារជំនាញមួយ ដើម្បីស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្ដឹងពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ផងដែរ។

ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានសមាសភាពចំនួន១១រូប ដឹកនាំដោយអគ្គាធិការរងមួយរូប ជាប្រធាន, អគ្គាធិការរងមួយចំនួន ជាអនុប្រធាន និងប្រធាននាយកដ្ឋានមួយចំនួន ជាសមាជិក។ ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានតួនាទី-ភារកិច្ច ទទួលពាក្យបណ្ដឹង តាមដាន ប្រមូលព័ត៌មាន លើកសំណើសុំគោលការណ៍ទៅអគ្គាធិការ ដើម្បីចាត់ចែងបណ្ដឹង និងព័ត៌មានដែលទទួលបាន។ ក្រៅពីនេះ មានតួនាទីភារកិច្ចស៊ើបអង្កេតស្រាវជ្រាវរាល់ការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងធ្វើរបាយការណ៍ដាក់ជូនអគ្គាធិការពិនិត្យសម្រេច។
ការប្រកាសដាក់ប្រព័ន្ធទូរសព្ទទាំងពីរខ្សែ «089 770 917 និង 089 371 007» និងការបង្កើតក្រុមការងារអង្កេតស្រាវ ជ្រាវនេះ គឺយោងតាមសេចក្ដីសម្រេចរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការផ្អាកសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ តាមរយៈសេចក្ដីសម្រេចនេះ បានប្រគល់ភារកិច្ចឱ្យអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ ស៊ើបអង្កេតស្រាវ ជ្រាវតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនាពេលថ្មីកន្លងទៅ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ