ព័ត៌មានជាតិ
កម្ពុជាជំរុញនាំចេញផលិតផលកម្មសិកម្មទៅរុស្ស៊ី និងនាំជីកសិកម្មចូលមកវិញ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ជំរុញពាណិជ្ជកម្មកសិកម្មដូចជាការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី គឺបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយលោក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។
ជំនួបរវាងលោករដ្ឋមន្ដ្រី និងឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏មានពិគ្រោះពិភាក្សាគ្នាផងដែរ អំពីការត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មជនជាតិសូវៀតចំនួន៨រូប ដែលបានពលីជីវិតនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣។

ភាគីទាំងពីបានព្រមព្រៀងគ្នារៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការសូវៀត នៅខេត្តកំពង់ចាម ដែលជាទីកើតហេតុ។ ចំណែកស្តូបរំឭកវិញ្ញាណក្ខន្ធ នឹងរៀបចំខ្លឹមសារជាពីរភាសា គឺភាសាខ្មែរ និងរុស្ស៊ី ដោយមានឆ្លាក់ឈ្មោះអ្នកជំនាញការសូវៀតទាំង៨រូបផង។
ចំពោះការងាររៀបចំនិងទីតាំងតម្កល់ស្តូបគោរពវិញ្ញាណក្ខន្ធ ភាគីទាំងពីរ គឺ កម្ពុជា-រុស្ស៊ី នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីធានាថាការរៀបចំអាចដំណើរការបានរលូន។
បន្ថែមពីលើនេះ ទីតាំងនៃការតម្កល់ស្តូបត្រូវជ្រើសរើសឱ្យបានស័ក្តិសមជាទីបំផុត ដើម្បីផ្ដល់ការគោរពចំពោះអ្នកជំនាញការកសិកម្មនៃសហភាពសូវៀតទាំង៨រូប ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ