ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប បានទទួលរថយន្តក្រុងទេសចរណ៍ចំនួន៧គ្រឿង ពីក្រុមហ៊ុនប៊ូយ៉ុងហ្គ្រុបវិស័យឯកជន
កែប ៖ នៅថ្ងៃទី ២៦ ខែកញា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកែប បានទទួលរថយន្តក្រុងចំនួន ៧ គ្រឿងពីក្រុមហ៊ុន ប៊ូ យ៉ុងហ្គ្រុប សម្រាប់ប្រើប្រាស់ដើម្បី ជាប្រយោជន៍រួមទៅថ្ងៃមុខរបស់ខេត្តកែប។

លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់និងគិតគូរដល់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាលខេត្តកែបបានទទួល រថយន្តទេសចរណ៍ចំនួន ៧ គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុនប៊ូយ៉ុងហ្គ្រុបតាមរយៈរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនៃការប្រគល់ទទួលរថយន្តក្រុងនោះ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែង អំណរអរគុណចំពោះម្ចាស់ ក្រុមហ៊ុន ប៊ូ យ៉ុងហ្គ្រុប ដែលបានយករថយន្តទេសចរណ៍ផ្តល់ឱ្យរដ្ឋបាលខេត្តកែបទាំងអស់មានចំនួន ៧ គ្រឿងនេះ សម្រាប់ក្នុងការប្រើប្រាស់ជាប្រយោជន៍សាធារណៈរួមរបស់ខេត្តកែប។

លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងបន្តថា នេះហើយគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ម្ចាស់ក្រុមហ៊ុន ប៊ូយ៉ុង ហ្គ្រុប ដែលបានផ្តល់ជំនួយជារថយន្តក្រុងដល់ខេត្តកែបនេះ បើគិតជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានផ្តល់មករដ្ឋបាលខេត្តកែប ក៏ដូចជានៅខេត្តផ្សេងៗ ទៀត នៃប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគតផងដែរ៕
ដោយ ៖ សឹង រ៉ាត់






-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច