Connect with us

ព័ត៌មានជាតិ

លោក ស ថេត ណែនាំកម្លាំងជំនាញត្រូវស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគេចពន្ធគ្រប់ប្រភេទ

បានផុស

នៅ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំដល់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវលើកកម្ពស់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាពិសេសជំនាញស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគេចពន្ធគ្រប់ប្រភេទ ដែលនាំឱ្យបាត់បង់ចំណូលចូលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពង្រឹងប្រតិបត្តិការការងាររបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវលើកកម្ពស់សមត្ថភាពគុណភាពលើការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបង្ហាញឱ្យឃើញពីការទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ដើម្បីអនុវត្តការងារជំនាញឱ្យមានប្រសិទ្ធភាព លោកនាយឧត្តមសេនីយ៍ ស ថេត បានចង្អុលដល់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវកសាងផែនការជាក់ស្តែង ស្របតាមស្ថានភាពថ្មី និងការរីកចម្រើនរបស់សង្គមជាតិ ព្រមទាំងធ្វើការបែងចែក ប្រគល់ភារកិច្ច និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ដើម្បីចាត់អនុវត្តផែនការឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

លោកនាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យពង្រឹងការងារគ្រប់គ្រង ដឹកនាំមន្រ្តី ដោយត្រូវរៀបចំឱ្យមានរបបប្រជុំទៀងទាត់ ពិនិត្យវាយតម្លៃលទ្ធផលការងារ និងដាក់ចេញវិធានការឱ្យបានសមស្រប។ ទន្ទឹមនេះ ត្រូវពង្រឹងរបៀបរបបបំពេញការងាររបស់មន្រ្តីអនុវត្តច្បាប់ ទាំងវិន័យ ក្រមសីលធម៌ និងវិជ្ជាជីវៈ។ ចំពោះមន្រ្តីមានស្នាដៃល្អក្នុងការបំពេញការងារ លោកនាយឧត្តមសេនីយ៍ ស ថេត បានជំរុញឱ្យមានការលើកសរសើរជូនរង្វាន់ ខណៈមន្រ្តីប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ បើក្នុងករណីធ្ងន់ធ្ងរ ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់ និងលើកលែងឡើយ។

នៅចំពោះមុខប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាយការិយាល័យពាក់ព័ន្ធ លោកអគ្គស្នងការ បានណែនាំឱ្យកម្លាំងជំនាញត្រូវលើកកម្ពស់សមត្ថភាពជំនាញក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសសេដ្ឋកិច្ចឱ្យដល់ឬសគល់។ ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា ត្រូវលើកកម្ពស់ភាពម្ចាស់ការក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាប ជាពិសេសបទល្មើសរត់ពន្ធ គេចពន្ធ ដែលនាំឱ្យបាត់បង់ចំណូលថវិកាជាតិ បទល្មើសឱសថខូចគុណភាព ឬមិនមានច្បាប់អនុញ្ញាត ក៏ដូចជាចំណីអាហារខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាពលរដ្ឋ។

បន្ថែមពីនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដើម្បីការងារប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ចឱ្យបានសកម្មផុលផុសឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម