ព័ត៌មានជាតិ
ក្រសួងសុខាភិបាល កំណត់បញ្ហាធំៗ៣ប្រភេទ ដែលបណ្ដាលឱ្យកើតជំងឺក្រហមភ្នែកលើពលរដ្ឋ
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីផ្ទះជំងឺរលាកភ្នែកក្នុងឆ្នាំ២០២៣ ក្រសួងសុខាភិបាលបានកំណត់មូលហេតុធំចំនួនបីប្រភេទដូចជា វីរុស បាក់តេរី អាឡែស៊ី ទើបបណ្ដាលឱ្យកើតមានជំងឺក្រហមភ្នែកលើមនុស្សចំនួន៩៣ នាក់ នៅភូមិសាស្ត្រភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញដោយក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ជំងឺភ្នែកក្រហមបណ្តាលមកពីមូលហេតុ៣ប្រភេទធំៗគឺ៖
១. បង្កដោយវីរុស
ជំងឺក្រហមភ្នែកនេះ អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត។ ជាធម្មតាចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ហើយមានហូរទឹកចេញពីភ្នែក តែមិនខាប់ទេ។
២. បង្កដោយបាក់តេរី
ជំងឺក្រហមភ្នែក ឬរលាកភ្នែកនេះ ភាគច្រើនមានអាចម៍ភ្នែកខ្ទុះ ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា។ ជួនកាលកើតឡើងជាមួយនឹងជំងឺរលាកត្រចៀកផងដែរ។
ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ជំងឺភ្នែកក្រហមដែលបង្កឡើងដោយវីរុស និងបាក់តេរីមានការឆ្លងលឿនណាស់ ហើយរាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត ប៉ុន្តែអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺរលាកភ្នែក ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ។

៣. បង្កដោយអាឡែស៊ី
ជំងឺប្រភេទនេះអាចអាឡែស៊ី ដោយសារមនុស្សបានប៉ះជាមួយដើមឈើ រុក្ខជាតិ ស្មៅ ធូលីដី ផ្សិត សត្វចិញ្ចឹម ថ្នាំ ឬគ្រឿងសំអាង។ ជាធម្មតាកើតលើភ្នែកទាំងសងខាង អាចបង្កជារមាស់ខ្លាំង ហូរទឹកភ្នែក អាចម៍ភ្នែក និងហើមភ្នែក។វាអាចកើតឡើងជាមួយរោគសញ្ញានៃអាឡែហ្ស៊ីដូចជា រមាស់ច្រមុះ កណ្ដាស់ រមាស់បំពង់កធម្មតាមិនឆ្លងពីមនុស្សម្នាក់ទៅម្នាក់ផ្សេងទៀតទេ។ វាអាចអាឡែស៊ី ដោយសារការប៉ះពាល់ជាមួយទឹកសាប៊ូ រោមភ្នែកជ្រុះចាក់ភ្នែក អាចបង្កើតទឹកភ្នែក និងការបញ្ចេញទឹករំអិល៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ