Connect with us

ព័ត៌មានជាតិ

សៀមរាប ទទួលបានការហោះហើរចូលជិត ២០ជើង មានអ្នកដំណើរជាង ១ពាន់នាក់​ក្នុងមួយថ្ងៃ

បានផុស

នៅ

ជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមានអ្នកដំណើរ​ចន្លោះពី ១០០០ នាក់-១៥០០ នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមរបាយការណ៍ផ្តល់ដោយ​ប្រធានមន្ទីរទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូវ សេងកាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បានបង្ហាញថា សម្រាប់ជើងហោះហើរអន្តរជាតិ មកពីប្រទេសថៃ សរុប៥-៦ជើង ក្នុងមួយថ្ងៃ (បាងកក-សៀមរាប: Bangkok Airways ,​ ដនមឿង-សៀមរាប: Thai Air Asia)។ មកពីប្រទេសវៀតណាម សរុប ០៤-០៦ជើង ក្នុង០១ថ្ងៃ រួមមាន៖ ហូជីមិញ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ហាណូយ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ដាណាង-សៀមរាប: Cambodia Angkor Air ។ មកពីប្រទេសសិង្ហបុរី (សិង្ហបុរី-សៀមរាប) : Singapore Airlines មាន០១-០២ជើង ក្នុង០១ថ្ងៃ។ មកពីប្រទេសឡាវ (ហាណូយ,លួង្គប្រាបាង្គ-សៀមរាប : Vietnam Airlines មាន០១ជើងក្នុង ០១សប្ដាហ៍)។ មកពីប្រទេសម៉ាឡេស៊ី (កូឡាឡាំពួរ-សៀមរាប): Air Asia  មាន០២ជើង ក្នុង ០១សប្ដាហ៍។ មកពីប្រទេសចិន សរុប ០២-០៣ជើង ក្នុង ០១ សប្ដាហ៍ រួមមាន ៖ សៀងហៃ-សៀមរាប : China Eastern។

ដោយឡែក ជើងហោះហើរក្នុងស្រុករួមមាន៖ (ភ្នំពេញ-សៀមរាប, ព្រះសីហនុ-សៀមរាប, ) ហោះហើរដោយក្រុមហ៊ុន អាកាសចរណ៍ Cambodia Angkor Air មាន០៣ជើង ក្នុង០១ថ្ងៃ ។

បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ បានថ្លែងតាមរយៈរបាយការណ៍ថា រយៈពេល ០៨ ខែ ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ មានចំនួន  ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

តាមការព្យាករណ៍សម្រាប់រយៈពេល ០១ ឆ្នាំ ២០២៣ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងខេត្តសៀមរាប អាចនឹងទទួលបានប្រមាណ ៨០ម៉ឺននាក់ ។

ដើម្បីជំរុញវិស័យទេសចរណ៍បន្ថែមទៀត ប្រធានមន្ទីរទេសចរខេត្តសៀមរាប បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ គ្រោងនឹងបើកដំណើរការនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៣  ខាងមុខ ដែលអាកាសយានដ្ឋាន​ថ្មីនេះ​នឹងមានមានសមត្ថភាពទទួលយន្តហោះធុនធំប្រភេទប៊ូអ៊ីង មានរហូតដល់ជិត៤០ ចំណតដែលអាចទទួលអ្នក​ដំណើរចន្លោះពី ៧ លាននាក់ ទៅ ១០,៥ លាននាក់ និងអាចទទួលជើងហោះហើរបានប្រមាណ ៥៨,០០០ ជើង ទៅ ៨៦,០០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៤០ ។

តាមរយៈព្រលានយន្តហោះ និងផ្លូវជាច្រើនខ្សែដែលទើបសាងសង់រួចរាល់នេះ នឹងអាចទាក់ទាញសក្តានុពលវិនិយោគ និងទេសចរណ៍មកកាន់ទឹកដីខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ លើសពីនេះទៀត នឹងធ្វើឱ្យ​ខេត្តសៀមរាបក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងជំរុញឱ្យខេត្ត​ដែលជាប់​នឹងសៀម​រាប​​ទទួលបានសក្តានុពលបន្ថែមទៀតដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៧ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម