ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ វ៉ាក់សាំង នឹងមកដល់ក្នុងពេលឆាប់ៗ តែបញ្ហាសំខាន់ គឺការដឹកជញ្ជូន ការថែរក្សា និងការចាក់
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅក្នុងពិធី ចុះពិនិត្យមើលទីតាំងស្តុកវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ នារសៀលថ្ងៃទី០៣ ខែកុម្ភៈនេះថា វ៉ាក់សាំង នឹងមកដល់ក្នុងពេលឆាប់ៗ តែបញ្ហាសំខាន់ គឺការដឹកជញ្ជូន ការថែរក្សា និងការចាក់ ដែលពេលនេះយើងកំពុងរៀបចំកន្លែងទុកដាក់ និងបណ្តុះបណ្តាលគ្រូពេទ្យបង្គោល ទាំងនៅក្រសួងការពារជាតិ និងក្រសួងសុខាភិបាលសរុបមានចំនួនជាង៣០០នាក់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា “វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នឹងមកដល់ក្នុងពេលឆាប់ៗនេះ តែខ្ញុំមិនកំណត់ថា នឹងមកដល់ថ្ងៃណានោះទេ បញ្ហាសំខាន់ គឺការដឹកជញ្ជូន ការថែរក្សាទុកដាក់ ឈានមកដល់ការចាក់ នេះវាមានសារៈសំខាន់ណាស់សម្រាប់ផលិតផលជាយុទ្ធសាស្ត្របន្ទាន់នេះ ពីព្រោះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាទំនិញពិសេស និងជាយុទ្ធសាស្ត្រទៅទៀត ដែលតម្រូវការរបស់វា គឺត្រូវរក្សាសីតុណ្ហភាពឲ្យបានថេរ ក្នុងការទុកដាក់ដើម្បីកុំឲ្យប៉ះពាល់គុណភាព ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់យើង។

ជាក់ស្ដែងដូចថ្ងៃនេះ យើងបានរៀបចំហើយសម្រាប់ទូក្លាស្សេ ដែលមានសីតុណ្ហភាពថេរតាមតម្រូវការ ដែលយើងចង់បាន ដូចអ្វីដែលយើងទាំងអស់គ្នាបានឃើញរួចហើយ គឺផ្នែកសុខាភិបាលរបស់ក្រសួងការពារជាតិ បានរៀបចំដើម្បីទទួលវ៉ាក់សាំង ដែលនឹងមកដល់នាពេលខាងមុខ ដោយតម្កល់នៅទីនេះ រួចហើយចែកចាយចាក់ជូនប្រជាពលរដ្ឋ នាពេលខាងមុខ”។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ឥឡូវនេះអ្វីៗវាបានធានាច្បាស់លាស់ហើយ គឺដំបូង វ៉ាក់សាំង នឹងដឹកពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយយកមករក្សាទុកនៅទីនេះ ហើយបន្ទាប់ទៀត យើងធ្វើតាមផែនការ គឺនឹងត្រូវដឹកទៅកន្លែងណាទៀត។ សម្ដេចពិជ័យសេនាបន្តថា ក្នុងចំណោមចាក់សាំងចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយនឹងមកដល់តែមុនដំបូងគេនេះ គឺត្រូវបានបែងចែកទៅខាងកងទ័ពចំនួន៣០ ម៉ឺនដូស និងខាងក្រសួងសុខាភិបាលចំនួន៣០ ម៉ឺនដូស។

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ខាងក្រសួងការពារជាតិ អ្នកដែលត្រូវចាក់ដំបូងគេបំផុត គឺកងទ័ពចាក់មុនគេ ហើយត្រូវចាក់ទាំងអស់តែម្តង បន្ទាប់មក គឺក្រុមគ្រួសារ ហើយបន្ទាប់មកទៀត គឺអ្នកនៅជុំវិញ ប៉ុន្តែទោះជាយ៉ាងណាសម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ជំនួយវ៉ាក់សាំងដែលទទួលបានលើកដំបូងនេះ នឹងត្រូវចាក់បានតែ១៥ ម៉ឺននាក់ប៉ុណ្ណោះ ហើយអ្វីដែលនៅសល់ គឺត្រូវពិភាក្សាគ្នាបន្តទៀត។ វ៉ាក់សាំងនេះ ចាក់បាន១៤ថ្ងៃ ត្រូវចាក់ម្ដងទៀត។ មានន័យថា មានគម្លាត១៤ថ្ងៃ។

សូមបញ្ជាក់ថា សម្រាប់គ្រូពេទ្យបង្គោលទាំងក្រសួងការពារជាតិ ទាំងក្រសួងសុខាភិបាល ដែលចូលរួមស្តាប់បទបង្ហាញពីវេជ្ជបណ្ឌិតចិនទាក់ទងការចាក់វ៉ាក់សាំងនេះ មានចំនួនជាង៣០០ នាក់ ប៉ុន្តែសម្រាប់ថ្ងៃដំបូងនេះ គឺមាន១៥០នាក់ ហើយបន្តនៅថ្ងៃស្អែកទៀត៕
ដោយ ៖ កោះកែវ












-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ