Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ក្រសួងព័ត៌មាន បន្តស៊ើបអង្កេតករណីកាស៊ីណូមួយថា ខ្លួនត្រូវអ្នកកាសែតជាច្រើនរយអង្គភាពសុំប្រាក់ឧបត្ថម្ភ

បានផុស

នៅ

ក្រសួងព័ត៌មាន បាននិងកំពុងបន្តសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរព័ត៌មានខេត្តតាកែវ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតករណីក្រុមហ៊ុនកាស៊ីណូមួយថា ក្រុមហ៊ុនរបស់ខ្លួន ត្រូវបានអ្នកសារព័ត៌មាន សុំប្រាក់ឧបត្ថម្ភក្នុង ១ខែៗ ចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ករណីនេះ ក្រសួងព័ត៌មាន ចាំបាច់ត្រូវមានការស៊ើបអង្កេតមួយដ៏ម៉ត់ចត់ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបាននូវរបាយការណ៍ស៊ើបអង្កេតមួយ ដែលមានលក្ខណៈច្បាស់​លាស់ និងគ្រប់ជ្រុងជ្រោយ ជាមុនសិន មុនពេលដែលក្រសួងព័ត៌មាន សម្រេចដាក់ចេញនូវវិធានការបែបណានោះ។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនថា ការស៊ើបអង្កេត ពេលនេះកំពុងតែបន្តអនុវត្តនៅឡើយ ប្រសិនបើការស្រាវជ្រាវនោះ រកឃើញថា ករណីដែលបានលើកឡើងនេះ ពិតជាបានកើតឡើងមែន ដូចការចោទប្រកាន់ វាពិតជាធ្វើឲ្យប៉ះពាល់ដល់ការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់អ្នកប្រកបអាជីព ជាអ្នកសារព័ត៌មានដទៃទៀត ដែលបាននិងកំពុងប្រកាន់ខ្ជាប់ល្អ នូវការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា»។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន មិនគាំទ្រនូវទង្វើ និងសកម្មភាពទាំង​ឡាយណារបស់អ្នកសារព័ត៌មាន ដែលបានធ្វើប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តឡើយ។

កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ ក្រុមហ៊ុនកាស៊ីណូ ថប ដាយអឹមិន ដែលមានទីតាំងស្ថិតនៅស្រុកគីរីវង់ ខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានឲ្យដឹងថា កន្លងមក ក្រុមហ៊ុនបានផ្ដល់ប្រាក់ឧបត្ថម្ភជាលក្ខណៈមនោសញ្ចេតនា សម្រាប់បាយទឹក និងសាំងដល់អ្នកសារព័ត៌មួយចំនួន ដែលបានឆ្លងកាត់ទីតាំងរបស់ខ្លួន បើទោះបីជាតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន មិនដែលអាក់ខានឡើយ។

សេចក្ដីជូនដំណឹងដដែល បានឲ្យដឹងទៀតថា ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ មានអ្នកសារព័ត៌មាន បានចូលមកសុំប្រាក់ឧបត្ថម្ភនោះ មានចំនួនច្រើនហួសហេតុពេកដោយក្នុង ១ខែៗ ចន្លោះចាប់ពី ៧០០អង្គភាព ទៅដល់ ៩០០អង្គភាព ធ្វើឲ្យក្រុមហ៊ុនមិនអាចមានលទ្ធភាពដោះស្រាយជូនបាន។ ដូច្នេះចាប់​ពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣នេះតទៅ ក្រុមហ៊ុន នឹងមិនមានការផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកសារព័ត៌មានទៀតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣០ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៤២ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម