ព័ត៌មានជាតិ
តំបន់អាងភាស ដែកឆក់ថ្មី ១ ខែចុងក្រោយ ភ្ញៀវទេសចរសម្រុកទៅលេងឡើងកកកុញ
ជាលើកដំបូងក្នុងរយះពេល ១ ខែចុងក្រោយ អាងភាសមិននៅស្ងៀមស្ងាត់ឯការទៀតទេ ក្រោយពីបានស្ថាបនាជួសជុលកែទម្រង់បន្ថែមយ៉ាងល្អប្រណិត គេសង្កេតឃើញភ្ញៀវក្នុងស្រុកសម្រុកទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករមានស្រីប្រុសចាស់ក្មេងធ្វើដំណើរកម្សាន្តតាមដងទំនប់ ខ្លះលេងជាមួយទឹកហូរកាត់ផ្លូវ ខ្លះជិះទូកកម្សាន្ត ខ្លះអង្គុយញុាំបាយលើខ្នងទំនប់ សម្លឹងមើលទេសភាពជាប់ដែនបឹងទន្លេសាបយ៉ាងល្វឹងល្វើយ ប្រកបដោយបរិយាកាសល្អ តាមចំណង់ចំណូលចិត្តប្រកបដោយក្តីសុខសប្បាយជាមួយសុខសុវត្ថិភាពពេញលេញ។


នៅមិនឆ្ងាយពីទីក្រុងបាត់ដំបងប៉ុន្មាននោះទេ ទំនប់អាងភាស ដែលមានទីតាំង ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដែលអាងមួយនេះស្ថិតជាប់ស្រុកចំនួន២គឺស្រុកឯកភ្នំ និងស្រុកថ្មគោល និងមានចម្ងាយពីស្រុកថ្មគោល ១៦គីឡូម៉ែត្រ។
ប្រជាពលរដ្ឋរស់នៅភូមិគោកដូងជាច្រើនបានលើកឡើងថា ពេលនេះពួកគាត់មើលឃើញថា “អាងភាស” ជាគោលដៅមួយយ៉ាងសំខាន់ ខណះកាលពីគ្រាមុនស្ងាត់ស្រងំមានតែអ្នករស់នៅប្រកបមុខរបរដាំស្រូវនិងនេសាទត្រីប្រមាណជា២០០ គ្រួសារ តែពេលនេះត្រូវបានអាជ្ញាធររៀបចំឲ្យចេញអស់ហើយ ដើម្បីធ្វើការស្ថាបនាជួសជុលកែលម្អសម្រាប់ជាប្រភពទឹក។
លោក ដាផុន ជាប្រជាពលរដ្ឋក្នុងចំណោមអ្នកភូមិដែលរស់នៅលើទំនប់អាងតាំងពីឆ្នាំ២០០៧ បានលើកឡើងថា ក្រោយការស្ថាបនាជួសជុលរួចរាល់ អាងមួយនេះបានផ្តល់ផលប្រយោជន៍ដល់អ្នកភូមិស្រុកសំខាន់ៗ២ យ៉ាងគឺទី ១ ជាទីកន្លែងសម្រាប់ផ្តល់ប្រភពទឹកសម្រាប់ពួកគាត់ប្រើប្រាស់និងស្រោចស្រប់លើផលដំណាំ និងទី២ ជាគោលដៅសម្រាប់ទាញ សេដ្ឋកិច្ចគ្រួសារ តាមរយះការលក់ដូរចំណីអាហារដល់ភ្ញៀវដែលមកកម្សាន្តកាន់តែច្រើនឡើងនៅតំបន់មួយនេះហើយក៏លក់ដាច់គ្រាន់បើ។
លោកបន្តថា “ពួកខ្ញុំមិននឹកស្មានដល់គិតមកដល់ពេលនេះ ព្រោះពីមុនអាងនេះស្ងាត់ណាស់ មានតែអ្នករស់នៅលើខ្នងទំនប់តែប៉ុណ្ណោះសម្រាប់ប្រកបរបរនេសាទតិចតួចនិងដាំស្រូវ តែឥឡូវខុសគ្នាឆ្ងាយណាស់ មានមនុស្សមកលេងច្រើន ហើយពួកខ្ញុំលក់ចំណីអាហារបានកម្រៃគ្រាន់បើទៀតផង។ “ពួកខ្ញុំគិតថា ជាការល្អ ដោយសារតែអ្នកថ្នាក់ដឹកនាំធ្វើការអភិវឌ្ឍន៍បានល្អច្រើន ហើយពួកខ្ញុំឃើញបែបនឹង គឺសប្បាយនិងពេញចិត្តតែម្តង ព្រោះតិចទៀតអាចនឹងកើតជាកន្លែងទេសចរយ៉ាងល្អ នៅក្នុស្រុកឯកភ្នំ ហើយកូនៗពួកខ្ញុំក៏ពួកគាត់សប្បាយរីករាយរាល់ថ្ងៃដែរ”។

មន្ត្រីអាជ្ញាធរភូមិនិងឃុំក៏បានឲ្យដឹងដែរថា ពួកគាត់ក៏មានការរំពឹងទុកដូចបងប្អូនប្រជាពលរដ្ឋដែរ នៅតំបន់អាងនេះនឹងក្លាយជាកន្លែងសប្បាយរបស់ភ្ញៀវទេសចរ តាមរយះការមកទស្សនាកម្សាន្ត ដូចជាលំហែរកាយ លេងទឹកហូរ ជិះទូក និងគយគន់ ទស្សនាទេសភាពជាដើម។
ក្នុងរយះពេលប្រមាណជា១ខែចុងក្រោយនេះ ចំនួនភ្ញៀវកាន់តែច្រើន ជាក់ស្តែង កាលពីចុងសប្តាហ៍មុននេះ ស្ទើរតែធ្វើដំណើរមិនកើតមានទាំងរថយន្តទំនើបៗ ម៉ូតូ យ៉ាងច្រើនដែលមិននឹកស្មានដល់។
លោក ហម អរុណ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា លោកបានចុះដល់ទីតាំងហើយមើលឃើញថា ពិតជា មានអ្នកមកទស្សនាកម្សាន្តច្រើនលើសពីការស្មាន មិនចាញ់ទីតាំងជាគោលដៅទេសចរណ៍ប៉ុន្មានទេ បើតាមមើលពីចំនួនអ្នកមកលេងកម្សាន្តកាលពីចុងសប្តាហ៍មុននេះ។ តែលោកថា ទីតាំងអាងមួយនេះគឺមានការគ្រប់គ្រងពីមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្ត មិនស្ថិតនៅក្រោមការគ្រប់គ្រងពីមន្ទីរទេសចរណ៍នោះទេ បើសិនជាកំណត់នឹងកែច្នៃជាតំបន់ទេសចរណ៍ថ្មី ក៏ត្រូវការឯកភាពឬកំណត់ឲ្យច្បាស់លាស់ពីរដ្ឋបាលខេត្តនិងមន្ទីរជំនាញផងដែរ។ តែលោកគ្រាន់តែជួយជំរុញឲ្យភ្ញៀវទាំងក្នុងនិងក្រៅស្រុកឲ្យទៅកម្សាន្តនិងស្គាល់គោលដៅដ៏ថ្មីស្រឡាងមួយនេះ ដែលប្រកបដោយទេសភាពល្អ សម្រាប់ការលំហែរកាយ។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ម្ចាស់ទូកដែលដឹកភ្ញៀវកម្សាន្តលើផ្ទៃទឹក បើទោះបីវាមានសភាពទឹកមិនជ្រៅក៏ត្រូវ តែមានត្រៀមអាចការពារដល់ភ្ញៀវផងដែរ ជៀសវាងមានបញ្ហាដោយយថាហេតុណាមួយនឹងកើតឡើង។ លោករំពឹងថា ខេត្តបាត់ដំបង មានមេដែកមួយដុំថែមទៀតសម្រាប់ឆក់យកកំណើនភ្ញៀវទេសចរកាន់តែមានសន្ទុះសម្រាប់ខេត្តបាត់ដំបង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ