Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ភូមិមួយផលិតផលមួយ ជួយបង្កើនទំនុកចិត្តពលរដ្ឋខ្មែរ លើការប្រើប្រាស់ផលិតផលក្នុងស្រុក

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប បានបើកសម្ពោធពិព័រណ៍ «ភូមិមួយផលិតផលមួយ» កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ពិព័រណ៍ភូមិមួយផលិតផលមួយនេះ អាចជួយបង្កើនទំនុកចិត្តដល់ពលរដ្ឋខ្មែរ លើការប្រើប្រាស់ផលិតផលក្នុងស្រុក និងអាចឲ្យអាជីវករលក់ផលិតផលខ្មែរមួយចំនួនមានឱកាសក្នុងការតាំងបង្ហាញពីផលិតផលរបស់ខ្លួន។ ពិព័រណ៍មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ភូមិមួយផលិតផលមួយ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក។ ក្រោមគម្រោងនេះ គឺទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដើម្បីឲ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា និងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ។

លោកបានបញ្ជាក់បន្ថែមថា ដើម្បីអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករនៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទង និងការជម្រុញចលនាភូមិមួយផលិតផលមួយ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ  និងកាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និង គុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍ ។

លោក ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានឱ្យដឹងដែរថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់លើចលនាភូមិមួយ ផលិតផលមួយ ព្រោះវាអាចជួយធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានល្អ។ ជាបន្តបន្ទាប់មក ក៏បានរៀបចំកសាងឯកសារគតិយុត្តិសំខាន់ៗ និងគោលនយោបាយមួយចំនួនទៀត ក្នុងនោះ បានរៀបចំឡើងវិញនូវគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយលើកទី១ ឆ្នាំ២០១៩-២០២៣។

លោកអគ្គលេខាធិការ បានបញ្ជាក់ដែរថា នៅចុងឆ្នាំ២០២១ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចប់ដំណាក់កាលទី១ នៃចលនាភូមិមួយផលិតផលមួយ និងនៅឆ្នាំ២០២១ មានខេត្តចំនួន១០ ចងក្រងបាន ១២០ផលិតផល។ ចំណែក នៅឆ្នាំ២០២២ ទាំង២៥ រាជធានី/ខេត្ត ចងក្រងបាន៦០០ផលិតផល។ ដោយឡែក ខេត្តសៀមរាប មាន៤២ ផលិតផល។ លោកបន្ថែមថា ភូមិមួយផលិតផលមួយ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីក្រសួង អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជា ពង្រឹងគុណភាព និងសមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់។ លោកថា៖ «នេះជាគោលការណ៍គ្រឹះ ជាគោលដៅដែលយើងចង់បាន សំដៅធ្វើឲ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះផងដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម