ព័ត៌មានជាតិ
ក្រសួងអប់រំនឹងបន្តយុទ្ធសាស្ត្រពង្រីកឱ្យមានសាលាជំនាន់ថ្មីកាន់តែច្រើន
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងនឹងបន្តយុទ្ធសាស្ត្រពង្រីកឱ្យមានសាលាជំនាន់ថ្មីកាន់តែច្រើន និងបន្តពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស តាមរយៈការផ្លាស់ប្តូរវប្បធម៌សាលារៀន និងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការលើកឡើងខាងលើនេះ ធ្វើឡើងក្នុងឱកាស បណ្ឌិតសភាចារ្យ ដឹកនាំក្រុមការងារចុះទស្សនកិច្ចថ្នាក់រៀនសាលាជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងលើកសរសើរចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលខិតខំប្រឹងប្រែងអនុវត្តតាមកម្មវិធីបង្រៀនសាលារៀនជំនាន់ថ្មី យ៉ាងល្អ និងបានបង្កើតជាធនធានបង្រៀនសម្បូរបែប ដូចជាវីដេអូ សន្លឹកកិច្ចការសិស្ស សៀវភៅឯកសារថ្មីៗ និងកម្មវិធីបង្រៀនបែបឌីជីថល ព្រមជាមួយនឹងសមិទ្ធផលជាច្រើន ដែលសាលាសម្រេចបាន ពិសេសគឺ ជោគជ័យក្នុងការបណ្តុះបណ្តាល និងបញ្ជូនសិស្សឆ្នើម ១០ រូប ទៅចូលរួមប្រកួតជាអន្តរជាតិ និងចូលរួមកម្មវិធីសិក្សា ផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ នៅបរទេស ដូចជា ប្រទសជប៉ុន អូស្ត្រាលី កូរ៉េ ថៃ សិង្ហបុរី និងចិន។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះអង្គការខេប និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលបានចាប់ដៃគូជាមួយកម្មវិធីសាលារៀនជំនាន់ថ្មី ដើម្បីលើកកម្ពស់ការអប់រំឌីជីថល និងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយថែមទាំងបានផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលជូនដល់គ្រឹះស្ថានសិក្សាដទៃទៀត។

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបន្តណែនាំឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបន្ថែមការយកចិត្តទុកដាក់លើការអប់រំចរិយាធម៌ និងសីលធម៌បែបព្រះពុទ្ធសាសនា និងរៀបចំបញ្ចូលទៅក្នុងកម្មវិធីសិក្សា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា ទស្សនកិច្ចថ្នាក់រៀនសាលាជំនាន់ថ្មីនេះ ត្រូវបានធ្វើឡើង ដើម្បីពិនិត្យ និងសិក្សាតាមដានពីវឌ្ឍនភាពនៃដំណើរការពង្រីក និងពង្រឹងកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ដែលជាផ្នែកមួយនៃចក្ខុវិស័យអាទិភាព របស់រាជដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡារៀបចំបញ្ចូលកម្មវិធីមួយចំនួន ដើម្បីបំផុសការស្ម័គ្រចិត្តជួយសហគមន៍ និងការចេះជួយយកអាសាគ្នា លើកកម្ពស់ចរិយាធម៌ គុណធម៌ សីលធម៌ ការបណ្តុះផ្នត់គំនិតដល់យុជន ដែលត្រូវរៀបចំការអប់រំតាំងពីក្មេង៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ