ព័ត៌មានជាតិ
រដូវបិទនេសាទជិតបញ្ចប់ខណ្ឌរដ្ឋបាលជលផលនៅតែការពារត្រីមេពូជ
ទោះជារដូវបិទនេសាទជិតបញ្ចប់ទៅហើយតែនាយខណ្ឌជលផលស្ទឹងត្រែងស្នាក់ការបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យនៅតែបន្តពង្រឹងសមត្ថភាពដល់មន្រ្តីសហគមន៍ចំនួន២៧ សហគមន៍នៅតាមគោលដៅនីមួយៗ ដើម្បីបន្តរួមគ្នាធ្វើសកម្មភាពចុះល្បាតតាមអន្លុងអភិរក្សត្រីមេពូជឱ្យកាន់តែមានប្រសិទ្ធភាពបន្តទៀត។

លោក ស្រី សមវិចិត្រនាយខណ្ឌរដ្ឋបាលជលផសស្ទឹងត្រែងបញ្ជាក់ក្នុងកិច្ចប្រជុំថា ប្រជាសហគមន៍ចំនួន២៧ និងមន្ត្រីជំនាញត្រូវផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីយកទៅអនុវត្តរួមគ្នាទាំងការអប់រំ និងបង្ក្រាប យន្តការនេះយើងប្រើប្រាស់ឱ្យអស់ពីសមត្ថភាព។
លោកនាយខណ្ឌបញ្ជាក់បន្ថែមថា៖ រដូវបិទនេសាទជិតបញ្ជាប់ទៅហើយ និងដល់ថ្ងៃបើកនេសាទវិញដែរ តែកិច្ចការងារអភិរក្សយើងនៅតែសហការគ្នាអនុវត្តឱ្យកាន់មានប្រសិទ្ធភាពនៅតាមអន្លុងត្រីមេពូជ។ គឺមានទាំងទន់មានទាំងក្តៅយើងប្រើប្រាស់ទាំងការអប់រំ និងធ្វើកិច្ចសន្យាទៅលើបទល្មើសនេសាទតូចៗ មានទោសទណ្ឌធូរស្រាលចំនែកបទល្មើសធំៗដូចជាឆក់ ប្រើថ្នាំពុល គឺយើងអនុវត្តយ៉ាងតឹងរឹងដោយបញ្ជូនការសាងសំណុំរឿងទៅតុលាការ។

លោក អ៊ុ សារឿន មន្ត្រីសហគមន៍នេសាទភូមិអូររុន ឃុំបុរីអូរស្វាយ បានបញ្ជាក់ថា៖ នៅក្នុងដូវបិទនេសាទនេះមន្ត្រីសហគមន៍បានសហការគ្នាធ្វើសកម្មភាពចុះល្បាតជាញឹកញាប់ដោយមិនគិតពីពេលវាលាយប់ ឬថ្ងៃទេ ព្រោះធនធានជលផលទាំងនេះ ជារបស់យើងទាំងអស់គ្នាខ្ញុំស្រឡាញ់ធនធានជលផល និងសុខចិត្តតស៊ូ ដើម្បីការពារធនធានជលផលឱ្យគង់វង្សដល់អនាគតកូនចៅជំនាន់ក្រោយ។
លោក ភោគ សុវិសិដ្ឋ អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា៖ កិច្ចការងារអភិរក្ស អាជ្ញាធរឃុំបានធ្វើការផ្សព្វផ្សាយច្បាប់ជលផលជារៀងរាល់ឆ្នាំ បានយ៉ាងទូលាយតែជនសង្ស័យមួយចំនួននៅតែលួចលាក់ធ្វើនេសាទខុសច្បាប់ ដូចជាលួចដាក់មងក្រឡាធំ បង្កផលប៉ះពាល់ដល់ប្រភេទត្រីមួយចំនួនកំពុងរងនូវការផុតពូជ។

លោកបន្តថា៖ នៅតំបន់រាមសារទន្លេមេគង្គលើមានត្រីមេពូជដូចជា ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា ត្រីរមាស ត្រីរាជ ត្រីនាគ ត្រីកន្ត្រប់ខ្លា ត្រីឆ្មាក្រពើ ត្រីស្ទក់ ត្រីត្រសក់ ត្រីថ្ក ត្រីខ្លា ត្រីក្របី ត្រីគល់រាំង ជាដើម។
សូមបញ្ជាក់ថា៖ សហគមន៍នេសាទចំនួន២៧បានមកជួបជុំគ្នានៅថ្ងៃទី ២៦ កញ្ញាមកពីស្រុកសៀមបូក ស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែងដែលមានភូមិសាស្ត្រស្ថិតនៅជិតតំបន់អន្លុងអភិរក្សត្រីមេពូជនៅតាមដងទន្លេមេគង្គចាប់ពីព្រុំប្រទល់ខេត្តក្រចេះមកដល់ចំណុចកោះល្អជិតព្រំដែនប្រទេសឡាវ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ