ព័ត៌មានជាតិ
កម្ពុជា ទទូចឱ្យមានសកម្មភាពរួមគ្នា ដើម្បីពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ
កម្ពុជាទទូចឱ្យមានសកម្មភាពជាសកល ដើម្បីធានាថា ពិភពលោកមិនមានអាវុធនុយក្លេអ៊ែរ។ នេះជាការថ្លែងរបស់លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ឡើងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់ពេញអង្គទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក។

តាមរយៈសុន្ទរកថា លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ចំពោះគ្រប់ប្រជាជាតិទាំងអស់ រួមទាំងក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដចំពោះការ លុបបំបាត់សព្វាវុធ ការមិនរីកសាយភាយសញ្វវុធ និងសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ លោកបញ្ជាក់ថា ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺពិភពលោកមួយ ដែលមិនមានអាវុធ នុយក្លេអ៊ែរ។
ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ លើកឡើងថា កម្ពុជា រួមជាមួយនឹងសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តសន្ធិសញ្ញាស្តីពីអាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងផែន ការសកម្មភាពរបស់សន្ធិសញ្ញានេះ។ លោកសង្កត់ធ្ងន់ថា ដោយទទួលស្គាល់ពីសារៈសំខាន់នៃវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបានការលុបបំបាត់សញ្វវុធ និងការមិនរីកសាយភាយសញ្វវុធ កម្ពុជា បានលើកទឹកចិត្តជាខ្លាំងចំពោះក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដោយចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីអាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនេះ។

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានវាយតម្លៃខ្ពស់ចំពោះឯកសារគោលនយោបាយរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈថ្មីសម្រាប់សន្តិភាព ដែលបានចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២៣។ លោក ថា ឯកសារនេះ បានត្រួសត្រាយផ្លូវសម្រាប់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងកិច្ចការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ