Connect with us

ព័ត៌មានជាតិ

សម្ដេច ឃួន សុដារី ស្នើឯកអគ្គរាជទូតអង់គ្លេស បន្តលើកកម្ពស់​ពាណិជ្ជកម្ម និងទំនាក់ទំនងទ្វេភាគី រវាងរដ្ឋសភាប្រទេសទាំងពីរ

បានផុស

នៅ

សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ជួយ​គាំទ្រ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស ឲ្យ​កាន់តែ​កើន​ឡើង និង​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​បាន​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល សម្តេច​រដ្ឋសភាធិបតី បាន​អនុញ្ញាត និង​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Dominic Williams នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ នា​វិមាន​រដ្ឋសភា។

នៅ​ឱកាស​នោះ សម្តេច​រដ្ឋសភា​អធិបតី បាន​គូសបញ្ជាក់ថា ការចូលរួមចំណែក​របស់​ភាគី​អង់គ្លេស ជា​ផ្នែក​សំខាន់​នៅក្នុង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ការធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ផែនការ​អភិវឌ្ឍ​របស់​កម្ពុជា ដែល​នឹង​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

សម្តេច​រដ្ឋសភាធិបតី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អង់គ្លេស ដែល​បាន​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​តាំងពី​ដើម​រហូត​មក ដូចជា​វិស័យ​សង្គម សេដ្ឋកិច្ច ការ​កម្ចាត់​មីន សាលាក្តី​ខ្មែរក្រហម និង​ជាពិសេស​ការផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស។

ជាមួយគ្នានេះ សម្តេច​រដ្ឋសភាធិបតី បាន​ស្វាគមន៍​ការ​បើក​សាកលវិទ្យាល័យ​របស់​ប្រទេស​អង់គ្លេស​នៅ​ភ្នំពេញ ដែល​ជា​ផ្នែក​សំខាន់​ក្នុងការ​រួមចំណែក​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា​។ សម្តេច បាន​គូស​បញ្ជាក់​ថា មាន​យុវជន​កម្ពុជា​ជាច្រើន​មាន​ក្តី​ប្រាថ្នា​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស ប៉ុន្តែ​នៅ​ពេលនេះ​អង់គ្លេស​បាន​បើក​សាកលវិទ្យាល័យ​នៅ​កម្ពុជា ដូចនេះ​ពួកគេ​នឹង​សម្រេច​បាន​នូវ​ក្តី​ប្រាថ្នា​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី ក៏បាន​ស្នើសុំ ឯកឧត្តម ឯកអគ្គរាជទូត ជួយ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​បាន​កាន់តែ​ប្រសើរ និង​សកម្ម​ថែមទៀត នៅ​ក្នុង​នោះ​មានការ​លើកកម្ពស់​សមត្ថភាព និង​ភាព​អង់អាច​របស់​ស្ត្រី ការចូលរួម​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស លើកកម្ពស់​សមត្ថភាព​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ក្នុង​ការផ្តល់សេវា​ជូន​តំណាងរាស្ត្រ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ការ​ធ្វើ​ទំនើបកម្ម ដោយ​ប្រែក្លាយ​រដ្ឋសភា​ទៅជា​សភា​អេឡិចត្រូនិក “E-parliament” ជាដើម។

សម្តេច​រដ្ឋសភាធិបតី និង​ឯកឧត្តម ឯកអគ្គរាជទូត បាន​សម្តែង​ក្តី​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​ដ៏​ប្រសើរ នៃ​ចំណង​ការទូត​ប្រទេស​ទាំងពីរ ដែលមាន​ការវិវត្តន៍​រីកចម្រើន​ជា​បន្តបន្ទាប់ ដែល​បាន​ឈានដល់​ខួប​លើក​ទី ៧០ នៅ​ឆ្នាំនេះ ជា​សក្ខីភាព​មួយ ឆ្លុះបញ្ចាំង​ពី​ភាព​ស្ថិតស្ថេរ នៃ​ទំនាក់ទំនង​ដ៏​ល្អ និង​យូរ​អង្វែង​រវាង​ប្រទេស​ទាំងពីរ។ កាលពី​ឆ្នាំ​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស ឈាន​ដល់​ចំនួន​ប្រមាណ​ជិត ១ ពាន់​លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម Dominic Williams បាន​គាំទ្រ​ប្រសាសន៍​លើកឡើង​របស់ សម្តេច​រដ្ឋសភាធិបតី និង​បាន​ថ្លែងអំណរគុណ​ដែល សម្តេច​រដ្ឋសភាធិបតី បាន​ចំណាយ​ពេលវេលា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម នា​ពេលនេះ។

ឯកឧត្តម ឯកអគ្គរាជទូត បាន​អបអរសាទរ​ចំពោះ សម្តេច​រដ្ឋសភាធិបតី ដែល​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជា​ប្រធានរដ្ឋសភា ជា​ស្ត្រី​ដំបូង​នៅ​កម្ពុជា ទទួល​តំណែង​ដ៏​សំខាន់​នេះ។ ឯកឧត្តម Dominic Williams បញ្ជាក់​ថា សម្តេច​រដ្ឋសភាធិបតី ជា​គំរូ​សម្រាប់​កុមារី និង​ស្ត្រី​នៅ​កម្ពុជា។

នៅក្នុង​ឱកាស​នេះដែរ ឯកឧត្តម ឯកអគ្គរាជទូត បាន​ជម្រាបជូន សម្តេច​ប្រធានរដ្ឋសភា ពី​គម្រោង​ជាច្រើន ដែល​ប្រទេស​អង់គ្លេស នឹង​ជួយ​ដល់​កម្ពុជា មាន​ទាំង​វិស័យ​ពាណិជ្ជកម្ម ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេស​អង់គ្លេស នឹង​បន្ត​ជួយ​បោសសម្អាត​មីន​នៅ​កម្ពុជា​រហូត​ដល់​ឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម