ព័ត៌មានជាតិ
ក្រុងប៉ោយប៉ែត ត្រូវជនលិចដោយជំនន់ទឹកភ្លៀងកាលពីយប់មិញ
ភ្លៀងមួយមេធំកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រមាណជាបីម៉ោង បណ្ដាលឲ្យជនលិចទីរួមក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមិនអាចចរាចរណ៍យានយន្តធុនតូច និងម៉ូតូព្រមទាំងជនលិចចូលដល់ក្នុងលំនៅដ្ឋានប្រជាពលរដ្ឋ ដល់គ្រែដេក។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ វេលាម៉ោង៩យប់ រហូតដល់ម៉ោង១រំលងអាធ្រាតចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ជាប់ៗគ្នា ដោយពុំមានខ្យល់ តែភ្លៀងបានធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យជនលិចផ្លូវថ្នល់ ផ្លូវបេតុង ផ្លូវកៅស៊ូ ដែលជាកំណត់ផ្លូវជាតិលេខ៥ កាត់ក្រុងប៉ោយប៉ែត បណ្ដាលឲ្យជនលិច និងចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវ អណ្ដែតចានឆ្នាំង និងសម្ភារៈផ្ទះផ្សេងៗ និងលិចទៅដល់គ្រែដេករបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងទីប្រជុំជន នៃក្រុងប៉ោយប៉ែត ក្នុងសង្កាត់អូជ្រៅ និងសង្កាត់ប៉ោយប៉ែត ។

ហេតុការណ៍ភ្លៀងធ្លាក់ដ៏ខ្លាំងនេះ បណ្ដាលឲ្យជនលិចតាំងពីយប់រហូតដល់ព្រឹកថ្ងៃទី២៧ ក៏នៅមិនទាន់ស្រកនៅឡើយទេ ហើយធ្វើឲ្យការចរាចរណ៍របស់ប្រជាពលរដ្ឋតាមមធ្យោបាយម៉ូតូប និងរថយន្តតូចៗ មិនអាចចរាចរបានទេ ដោយសារទឹកលិចខ្លះត្រឹមជង្គង់ ខ្លះត្រឹមចង្កេះ ដែលធ្វើឲ្យអាក់ខាននៃការធ្វើចរាចរណ៍ ។

ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ក្រុងប៉ោយប៉ែត រងគ្រោះខ្លាំងដោយសារជំនន់ទឹកភ្លៀងជនលិច ដោយសារតែចំនួនទឹកភ្លៀងបានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឲ្យផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែត ជាពិសេសផ្លូវនាគទិព្វ ដែលបំបែកពីផ្លូវជាលេខ៥ ត្រង់ចំណុចសណ្ឋាគារ ស៊ីធី ធ្វើឲ្យផ្លូវមួយនេះ បានជនលិចទៅជារ៉ាំរ៉ៃ ទៅហើយ ហើយចំណុចជនលិចខ្លាំង គឺនៅចំណុចមុខសាលារៀនទេពនិម្មិតហើយចំណុចនេះផងដែរ គឺក្នុងរយៈពេលប្រមាណជា១ខែចុងក្រោយនេះ ទឹកមិនដែលដាច់សោះ ពោលគឺមានជាប្រចាំ ដែលហូរចេញពីលូ និងមានក្លិនស្អុយ ហើយបើមានភ្លៀងត្រឹមតែ១ម៉ោងឬ ២ម៉ោង គឺប្រាកដជាទឹកហូរពីផ្លូវចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលពួកគាត់តែងតែពិបាកក្នុងការទប់ស្កាត់ និងការរស់នៅភ័យព្រួយនឹងការឆក់ចរន្តអគ្គិសនី ។

ជុំវិញបញ្ហាទឹកលិចក្រុងប៉ោយប៉ែតនេះផងដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កន្លងមកដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ក៏ដូចជាក្រុង តែងតែធ្វើការស្ដារ និងកាយប្រឡាយបញ្ជៀសទឹកជំនន់ ឲ្យហូរចេញពីក្រុងប៉ោយប៉ែត តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមិនទាន់អាចរំដោះទឹកបានភ្លាមៗនោះទេ។ លោកក៏បានបញ្ជាក់ថា បន្តិចទៀតក្រុងប៉ោយប៉ែត នឹងលែងលិចទៀតហើយ នៅពេលដែលដំណើរការធ្វើប្រព័ន្ធលូធំៗ ដែលជាគម្រោងកំពុងដំណើរការ ពេលធ្វើរួចក្រុងប៉ោយប៉ែតនឹងជៀសផុតពីការលិចលង់ហើយ៕
អត្ថបទ៖ អពៅ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់