ព័ត៌មានជាតិ
ឱកាសការងារថ្មីបន្ថែមទៀតជិត ៤០០កន្លែង ក្នុងវេទិកាការងាររបស់ NEA នៅថ្ងៃស្អែកនេះ
ក្រុមហ៊ុនធំៗ ចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ស្អែកនេះ។

កញ្ញា វណ្ណា នារីរ័ត្ន មន្ត្រីជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា ភាពរីកចម្រើនរបស់ធនាគារយើង បានធ្វើឱ្យធនាគារមានតម្រូវការបុគ្គលិកជាច្រើន។ ជាមួយគ្នានោះការសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិជាច្រើនលើកច្រើនសារ គឺជាផ្នែកមួយក្នុងការជួយដល់ធនាគារ ឱ្យអាចជ្រើសរើសបុគ្គលិក បានយ៉ាងឆាប់រហ័សនឹងទាន់ពេលវេលា។ កញ្ញាបញ្ជាក់បន្តថា៖ «NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិកកន្លងមក»។

កញ្ញា វណ្ណា នារីរ័ត្ន បានអំពាវនាវដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ពិសេសសិស្ស/និស្សិត ដែលនឹងមកចូលរួមក្នុងវេទិកាការងារ នាពេលខាងមុខ សូមរៀបចំខ្លួនឱ្យបានសមរម្យ និងត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន ព្រោះនឹងមានក្រុមហ៊ុនជាច្រើន ដែលនឹងចូលរួមក្នុងវេទិកាការងារនេះផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង ៦ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាម រយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ