ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ស្វាគមន៍ការវិនិយោគរបស់ហ្វូតផេនដា និងជំរុញឲ្យគិតគូរបបសន្តិសុខសង្គមជូនបុគ្គលិក
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ បាន ជួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុន Delivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា (Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Delivery Hero ដែលជាក្រុមហ៊ុនដឹកជញ្ជូន ប្រើប្រាស់ដោយបច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ ដោយបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ហើយបាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែង ជូនប្រជាពលរដ្ឋកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឲ្យក្រុមហ៊ុនសិក្សា ជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលលើការគិតគូរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជូនដល់បុគ្គលិកក្រុមហ៊ុន ដើម្បីទទួលបានកិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាល ដែលជាគោលនយោបាយជាតិដ៏សំខាន់មួយ ក្នុងអាណត្តិទី ៧នេះ។

ម្យ៉ាងទៀត លោករដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនជំរុញបុគ្គលិក បម្រើសេវាដឹកជញ្ជូនយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុវត្ថិភាពការងារពេលបើកបរ និងការគោរពឲ្យខ្ជាប់ខ្ជួននូវសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់ចរាចរណ៍ នៃព្រះរាជា ណាចក្រកម្ពុជា។ សម្រាប់លោករដ្ឋមន្ត្រី សំណើនេះ មិនមែនជាសំណើដាច់ដោយឡែក សម្រាប់ក្រុមហ៊ុនហ្វូតផេនដា (foodpanda) នោះទេ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលកំពុងបម្រើសេវាដឹកជញ្ជូនទាំងអស់ ក្នុងប្រទេសដែលត្រូវគិតគូខ្ពស់បន្ថែមទៀត លើសុវត្ថិភាពការងារ និងសណ្តាប់ធ្នាប់សង្គម ដែលគ្រប់ភាគីត្រូវចូលរួម។

ជាការឆ្លើយតប ក្រុមហ៊ុន នឹងបន្តធ្វើការជាមួយនឹងបេឡារបបសន្តិសុខសង្គម ក្នុងការពិនិត្យលើរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីផ្តល់អត្ថប្រយោជន៍ ជូនបុគ្គលិកក្រុមហ៊ុនទាំងអស់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ថែមចំពោះសំណើសុវត្ថិភាពការងារ និងក្រមសីលធម៌។ សម្រាប់ក្រុមហ៊ុន ការបណ្តុះបណ្តាល ស្តីពីច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គម គឺត្រូវបានធ្វើឡើងជាប្រចាំទាំងក្នុងថ្នាក់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញជូនដល់បុគ្គលិក ជាពិសេសអ្នកបម្រើសេវាដឹកជញ្ជូន ដើម្បីសុវត្ថិភាពការងារ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ