ព័ត៌មានជាតិ
បង្ហើបផែនការការងារ ១០០ ថ្ងៃ រដ្ឋមន្រ្តីថ្មីក្រសួងសាធារណការនិងដឹកជញ្ជូន
លោកជំទាវ កុយ សុដារី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកពីផែនការការងារ ១០០ ថ្ងៃ របស់រដ្ឋមន្ត្រីថ្មីក្រសួងសាធារណការនិងដឹកជញ្ជូន។

ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូនបានជម្រាបជូនអំពីគម្រោងផែនការសកម្មភាពការងាររបស់រដ្ឋមន្ត្រីក្រសួងសាធារណការក្នុងរយៈពេល ១០០ ថ្ងៃ ក្នុងនោះរួមមានការត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ទស្សនកិច្ចផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងច្រកទ្វារព្រំដែនបាវិត និងចុះសួរសុខទុក្ខមន្រ្តីរាជការរាជធានី-ខេត្ត។

លោក ប៉េង ពោធិ៍នា ទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំនួសលោក ស៊ុន ចាន់ថុល ក្នុងរដ្ឋាភិបាលនីតិកាលទី ៧។
មុនទទួលការតែងតាំងដឹកនាំនៅក្រសួងសាធារណការនិងដឹកជញ្ជូន លោកធ្លាប់បម្រើការងារជាមន្រ្តីនៅទីស្តីការគណៈរដ្ឋមន្រ្តី ជាជំនួយការផ្ទាល់សម្តេចវិបុលបញ្ញា សុខ អាន។ រដ្ឋមន្រ្តីបន្តវេនរូបនេះជាបញ្ញវន្តមួយរូប ដែលទទួលបានការអប់រំជ្រៅជ្រះដោយបានបញ្ចប់ការសិក្សាពីប្រទេសកាណាដា៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


