ព័ត៌មានជាតិ
លោក សុខា រ៉ានាថ ត្រូវបានតែងតាំងជាមេបញ្ជាការងកងរាជអាវុធហត្ថខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់តំណែង និងបំពាក់ឋានន្តរសក្កិ ជូនលោក សុខា រ៉ានាថ ជាមេបញ្ជាការងកងរាជអាវុធហត្ថខេត្តស្វាយរៀង។

កម្មវិធីនេះ មានការចូលរួមពី គណៈប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហែម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត គ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផល គួរជាទីមោទនៈ ទាំងក្នុងកិច្ចការជំនាញ ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការ សហការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ទាំងក្នុងឱកាសបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីធំៗ ដែលខេត្តបានរៀបចំ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់កម្លាំងអាវុធហត្ថ ទាំងអស់ ជាពិសេសលោកមេបញ្ជាការរងដែលទទួលបានការតែងតាំងមុខតំណែង និងដំឡើង ឋានន្តរសក្តិនៅថ្ងៃនេះ នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១-ត្រូវចូលរួម ថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ព្រមទាំងត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការ ស្របតាមតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព។
២-ត្រូវបន្តខិតខំសហការគាំទ្រដល់កិច្ចការការពារ ទប់ស្កាត់ និងបង្ក្រាប នូវបទល្មើសគ្រប់ប្រភេទដែលបានកើតឡើង ជាពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង បទល្មើសជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន។ ៣-ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថឲ្យបានខ្ជាប់ខ្ជួន ។

៤-ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចឲ្យបានត្រឹមត្រូវស្របតាមច្បាប់បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងការណែនាំចង្អុលបង្ហាញ តម្រង់ទិស របស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលឲ្យបានម៉ឺងម៉ាត់ ។ ៥-ត្រូវខិតខំសិក្សាស្វែងយល់ ដកស្រង់នូវបទពិសោធល្អៗ ពីរៀមច្បងជំនាន់មុន និងរៀនសូត្រពីចំណេះដឹងថ្មីៗ ដើម្បីច្នៃបង្កើតនូវស្នាដៃ និងសកម្មភាពការងារឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនាសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលដ្ឋ និងអ្នកវិនិយោគក្នុងខេត្ដឲ្យបានល្អប្រសើរ ។
៦-ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជា ពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនង បង្កើនការជឿជាក់ ការស្រឡាញ់រាបអានពីប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានាជាយថាហេតុ។ ៧-ត្រូវបន្តលើកកម្ពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ដាច់ខាត ប្តេជ្ញាការពារនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅគ្រប់កាលៈទេសៈ៕
អត្ថបទដោយ៖ ភក្តី



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា