Connect with us

ព័ត៌មានជាតិ

មន្ទីរធម្មការខេត្តកំពង់ឆ្នាំង បញ្ជាក់ពីព្រះជន្មាយុរបស់ចៅអធិការវត្តមួយដែលល្បីថាជាង១២០ព្រះវស្សា និងខ្លាំងពូកែ

បានផុស

នៅ

មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីបញ្ជាក់មួយ បន្ទាប់ពីមានការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងព្រះជន្មាយុរបស់ព្រះចៅអធិការវត្តមួយនៅខេត្តកំពង់ឆ្នាំង ដែលល្បីថា ព្រះចៅអធិការវត្តអង្គនោះមានព្រះជន្មាយុ១២២ព្រះវស្សា និងខ្លាំងពូកែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង គោរពជូនក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ព្រះសង្ឃដែលត្រូវបានគេបង្ហោះចែករំលែកថា មានព្រះជន្មាយុ១២២ មានព្រះនាម ស៊ុន ចាន់វីរៈ ជាចៅធិការវត្ត ចន្ទប្បជោត្តនារាម (ហៅវត្ត តាសុត) ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានព្រះជន្មាយុទើបតែ២៨ព្រះវស្សាប៉ុណ្ណោះ និងបួសបាន១៤ព្រះវស្សា។

ប្រធានមន្ទីរធម្មការខេត្តកំពង់ឆ្នាំងបញ្ជាក់ថា បន្ទាប់ពីសាកសួរពាក់ព័ន្ធការដាក់ជើងលើក្បាលពុទ្ធបរិស័ទ ព្រះចៅអធិការវត្តអង្គនោះបញ្ជាក់ថា ការលើកជើងដាក់លើក្បាល គឺដោយសារកាលពីថ្ងៃទី២៣ ខែកញ្ញា លោក ថោង នីដាមុនី និងពុទ្ធបរិស័ទជិត១០០នាក់បានមកថ្វាយបង្គំ និងដាក់សំនួរពីរឲ្យលោក ហើយក៏ឆ្លើតត្រូវ ទើបលោក ថោង នីដាមុនី សុំថ្វាយ​បង្គំ និងសុំឲ្យព្រះអង្គលើកជើងដាក់លើក្បាល តែលោកមិនព្រម សុំតែថ្វាយបង្គំបានហើយ ហើយគាត់បានថ្វាយ​បង្គំ ហើយលោក ថោង នីជាមុនី បានទាញជើងលោកដាក់លើក្បាលរបស់គាត់តែម្តងដោយលោកមិនដឹងខ្លួន។

បើតាមការបញ្ចាក់របស់ចៅធិការវត្ត ពាក់ព័ន្ធនឹងរឿងព្រះជន្ម១២២ឆ្នាំ គឺលោក ថោង នីដាមុនី និងក្រុមញាតិរបស់គាត់បាន សួរអាចារ្យនៅក្នុងវត្ដមុខរូបសំណាកលោកឪសួង លោកអាចារ្យបានបកស្រាយថា លោកបានសុគត ៧៨ព្រះវស្សា ប៉ុន្តែបើគិតមកដល់បច្ចុប្បន្នបើលោកឪសួងមានជីវិតប្រហែលព្រះជន្ម១២០ព្រះវស្សា មិនមែនលោកមានព្រះជន្ម ១២២ព្រះវស្សាដូចការបង្ហោះរបស់ហ្វេសប៊ុក នោះឡើយ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៩ នាទីutes មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ៣៤ នាទីutes មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម