Connect with us

ព័ត៌មានជាតិ

លោក សំបូរ មាណ្ណារ៉ា៖ មានកត្តា៣យ៉ាង ដែលជំរុញឱ្យមនុស្សសម័យមុន មានសីលធម៌ គុណធម៌ និងចរិយាធម៌ជាងពេលនេះ

បានផុស

នៅ

បើក្រឡេកមកមើលសង្គមសម័យបច្ចុប្បន្ន ការយល់ដឹងពីសីលធម៌ គុណធម៌ និងចរិយាធម៌ ហាក់នៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងសម័យមុន។ តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យមនុស្សសម័យមុន មានការយល់ដឹងពីសីលធម៌ គុណធម៌ និងចរិយាធម៌ ច្រើនជាងសម័យបច្ចុប្បន្នបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» បានឲ្យដឹងថា មានកត្តា៣យ៉ាង ដែលធ្វើឱ្យមនុស្សសម័យមុនមានសីលធម៌ គុណធម៌ និងចរិយាធម៌នេះ។ លោកថា មនុសុ្សនៅសម័យមុនមានការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់តម្លៃនៃចរិយាធម៌ គុណធម៌ និងសីលធម៌ណាស់ ហើយកត្តាទាំងអស់នោះ រួមមាន បរិស្ថានអប់រំ សាលារៀនអប់រំ និងក្រុមគ្រួសារអប់រំ។

លោកបញ្ជាក់ថា​ បរិស្ថានអប់រំ គឺមនុស្សដែលបានដុះខាត់សមត្ថភាពរបស់ខ្លួនឱ្យក្លាយជាមនុស្សដែលមានការងារធំ មានទ្រព្យសម្បត្តិ ប្រកបដោយចរិយាសម្បត្តិថ្លៃថ្នូរ ហើយត្រូវបានគេគោរព និងឱ្យតម្លៃ ដែលនេះ ជាគំរូបរិស្ថានមួយ។ សម័យបច្ចុប្បន្ន ដោយសារការបញ្ជ្រាបចូលពីអរិយធម៌ខាងក្រៅ តាមរយ:ទូរស័ព្ទដៃ ធ្វើឱ្យមនុស្សមួយចំនួនទទួលរងនូវឥទ្ធិពល និងអាកប្បកិរិយាមិនល្អផ្សេងៗ ដែលប្រាសចាកពីតម្លៃរបស់ខ្មែរ ហើយបានធ្វើឲ្យបាត់បង់នូវគុណតម្លៃរបស់ខ្លួន ដូចជាគុណធម៌ សីលធម៌ និងចរិយាធម៌នេះជាដើម។ លោកថា បើកាលពីសម័យមុន មានត្រឹមតែទូរទស្សន៍ វិទ្យុ ប៉ុណ្ណោះ តែក្នុងនោះ គឺពោពេញទៅដោយតម្លៃនៃការអប់រំ និងការអប់រំតាមរយ:ការតែងតែងនិពន្ធរឿង ចម្រៀង និងល្ខោន ជាដើម ដែលធ្វើឱ្យមនុស្សជំនាន់នោះ ទទួលបាននូវតម្លៃអប់រំច្រើន។

រីឯសាលារៀនអប់រំ លោកគ្រូ អ្នកគ្រូ នាសម័យមុន ត្បិតថាកាចជាងសម័យបច្ចុប្បន្ន ប៉ុន្តែ កាចដោយមានសេចក្តីថ្លៃថ្នូរ ជាពិសេស បានផ្តល់គំនិតឱ្យសិស្សមានការបំពេញកាតព្វកិច្ច និងវិន័យនៃសេចក្តីថ្លៃថ្នូររបស់ខ្លួនបានត្រឹមត្រូវ។ ដូច្នេះតាមរយ:លោកគ្រូ អ្នកគ្រូ និងសៀវភៅដែលបានរៀនទាំងអស់នោះ គឺបានផ្តល់ជាគំរូដ៏ល្អដល់សិស្ស ដើម្បីឱ្យក្លាយសិស្សល្អ ក្លាយខ្លួនជាកូនល្អ សិស្សល្អ នៅពេលអនាគត។ ដោយឡែក គ្រួសារអប់រំ កាន់តែមានតួនាទីយ៉ាងសំខាន់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀននូវឥរិយាបថ និងចរិយារបស់កូនៗ រហូតពួកគេក្លាយជាមនុស្សដែលមានគំនិតយល់ដឹងពីសីលធម៌ គុណធម៌ និងចរិយាធម៌ទាំងអស់នេះ។ នេះ ជាការអះអាងរបស់លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ។

លោក សំបូរ មាណ្ណារ៉ា បានបន្ថែមថា ការមាននូវសីលធម៌ គុណធម៌ និងចរិយាធម៌ នៅក្នុងខ្លួន អាចធ្វើឲ្យមនុស្សចេះគោរពគ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក និងយល់ពីតម្លៃរបស់មនុស្សកាន់តែច្បាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ទោះជាបទល្មើសមានការកើនឡើង តែកម្លាំងបង្រ្កាបបានស្ទើ១០០% នៅភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម