Connect with us

ព័ត៌មានជាតិ

ទឹកភ្លៀងលិចផ្លូវជាតិលេខ ៤ ផ្អាកចរាចរណ៍ត្រង់ចំណុចស្ពានស្ទឹងសំរោង គីឡូម៉ែត្រ១១៥ – ១១៦

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសថា គិតត្រឹមម៉ោង១៨ និង០០នាទីនេះ កំពស់ទឹកឡើងដល់០.៥ម៉ែត្រ នៅលើថ្នល់ជាតិ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥ ដល់គីឡូម៉ែត្រលេខ១១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តព្រះសីហនុបានផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្ន។ អាស្រ័យហេតុនេះ សាធារណជន និង ប្រជាពលរដ្ឋ ដែលត្រូវឆ្លងកាត់តាមផ្លូវជាតិលេខ៤  ត្រូវរកផ្លូវវាងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន។

ក្នុងករណីនេះ រដ្ឋបាលខេត្តព្រះសីហនុបានណែនាំឱ្យអ្នកមានបំណងធ្វើដំណើរតាមផ្លូវជាតិ៤ ត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿន ឬផ្លូវជាតិលេខ៣វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម