Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលថ្មីមិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកពលរដ្ឋនោះទេ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី មិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកប្រជាពលរដ្ឋនោះទេ។ នេះបើតាមរយៈសារសម្លេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនសមាជិករាជរដ្ឋាភិបាលពាក់ព័ន្ធករណីពន្ធដា នាល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍ដែលសម្ដេចធិបតីចេញសារសម្លេងបែបនេះ ពីព្រោះមានរំជើបរំជួលក្នុងបណ្ដាញសង្គម ជុំវិញបញ្ហាពន្ធដា ក្រោយ លោក គង់ វិបុល អគ្គនាយកពន្ធដា​ ផ្ដល់បទសម្ភាសអំពីការប្រមូលពន្ធ លើចំណេញមូលធនដែលគ្រោងអនុវត្តនៅដើមឆ្នាំ២០២៤ ហើយផ្សព្វផ្សាយលើបណ្ដាញសង្គម។

សម្ដេចធិបតី បានបន្តបញ្ជាក់ថា ចំពោះបញ្ហាពន្ធចំណេញមូលធននេះ មិនមែនជាពន្ធដែលទើបបង្កើតឡើងនោះទេ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដា បានពន្យាការប្រមូលពន្ធចំណេញលើមូលធននេះ រយៈពេល៣ឆ្នាំមកហើយ ។ ជាមួយគ្នានេះ បើតាមលោក  គង់ វិបុល អគ្គនាយកដ្ឋានពន្ធដា នឹងការប្រមូលពន្ធចំណេញលើមូលធននេះ នៅដើមឆ្នាំ២០២៤ ក្នុងករណីដែលមិនមានការប្រែប្រួល។

យ៉ាងណា បើតាមសារសម្លេងរបស់ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត រាជរដ្ឋាភិបាលមិនទាន់បានសម្រេចលើគោលការណ៍ចុងក្រោយ ឬកែសម្រួលយ៉ាងណា លើគោលការណ៍ប្រមូលពន្ធចំណេញលើមូលធននៅដើមឆ្នាំ២០២៤នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម