Connect with us

ព័ត៌មានជាតិ

សមាគម​អ្នកកាសែត​កម្ពុជា​-​ថៃ ចុះ MOU បង្កើន​ទំនាក់ទំនង ផ្លាស់ប្តូរ​ព័ត៌មាន​ត្រឹមត្រូវ និង​រួមគ្នា​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

បានផុស

នៅ

​ប្រទេស​ថៃ ​៖ ​សមាគម​អ្នកសារព័ត៌មាន​ខេត្ត​ស្រះកែវ និង​សមាគម​មិត្តភាព​អ្នកសារព័ត៌មាន​អាស៊ាន​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ ឡា​វីឡា ប៊ូ​ទិ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​បាន​ចុះ​អនុស្សរណៈ​នៃ​យោគយល់​គ្នា​ដើម្បី​បង្កើន​ទំនាក់ទំនង ផ្លាស់ប្តូរ​ព័ត៌មាន​ត្រឹមត្រូវ និង​រួមគ្នា​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ប្រព្រឹត្ត​ទៅដោយ​លោក សោម ស័ក្តិ​សា​កាន ប្រធាន​សមាគម​អ្នកកាសែត​ខេត្ត​ស្រះកែវ ភាគី​ថៃ និង​លោក សេង រាជ​សី​ប្រធាន​សមាគម​មិត្តភាព​អ្នកកាសែត​អាស៊ាន ភាគី​កម្ពុជា​ក្រោម​សក្ខីភាព​ពី​លោក ចក្រី ពង្ស ប៉ាន់​ជោ​ត អភិបាលស្រុក​អារញ្ញ​រួម​ជា​មួយ​នឹង​ភ្នាក់ងារ​រដ្ឋាភិបាល យោធា ប៉ូលីស សារព័ត៌មាន​ថៃ និង​កម្ពុជា​បាន​ចូលរួម​។

លោក សេង រាជ​សី ប្រធាន​សមាគម​មិត្តភាព​អ្នកសារព័ត៌មាន​អាស៊ាន បាន​លើក​ឡើង​ថា ​បំណង​និង​ទស្សនវិស័យ​នៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ក្នុង​ន៏​យ​ស្ថាបនា ព៍ត៎​មាន​ពិត​ជូន​ប្រជាជន​កម្ពុជា ថៃ​អោយ​បន្ត​ថែរក្សា​និង​ពង្រឹង​សន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ លុបបំបាត់​កាត់បន្ថយ​ទំនាស់ ការយល់​ច្រឡំ​លើ​គ្នា និង​ការយោគយល់​គ្នា​រួមគ្នា​ប្រយុទ្ធប្រឆាំង​និង​ព័ត៌មាន​ក្លែងក្លាយ​។

ជាមួយគ្នា​នោះ​ លោក​អភិបាលស្រុក​អារញ​បាន​លើក​ឡើង​ថា ​ការដែល​អ្នក​សារ​ព័ត៌មាន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឈានដល់​ការ​ចុះ​MOU​នេះ​ វា​នឹង​នាំ​ឱ្យមាន​ការផ្លាស់ប្តូរ​នៅ​បទពិសោធន៍​រវាង​គ្នា​នឹង​គ្នា​មិន​ថែម​តែប៉ុណ្ណោះ​ក៏​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំងពីរ​ប្រទេស​ទទួលបាន​ព័​ត៌មាន​ពិត​ពី​ប្រទេស​ទាំងពីរ​។ ​លោក​ក៏​បាន​បន្ត​ថា ​ក្នុងនាម​លោក​ជា​អភិបាលខេត្ត​ហ៊ាន​តទល់​ជាមួយ​អង្គភាព​គ្រប់​អង្គភាព​ដើម្បី​ពលរដ្ឋ​តែ​លោក​មិន​ហ៊ាន​ជាមួយ​អ្នក​ព័​ត៌មាន​ទេ ព្រោះ​អ្នក​ព័​ត៌មាន​អាច​ពាំនាំ​នូវ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ឬ​ល្អ​មាន​ស្នាដៃ​ទៅ​គ្រប់​មជ្ឈដ្ឋាន​។

បន្ទាប់ពី​ចុះ MOU ភាគី​ទាំងពីរ​បាន​ទទួល​ទាន​អាហារ​ជាមួយគ្នា​។ បន្ទាប់មក សារព័ត៌មាន​ថៃ​បាន​នាំ​អ្នកសារព័ត៌មាន​កម្ពុជា​ទៅ​ទស្សនា​សហគមន៍​សហគ្រាស​កែច្នៃ​ឱសថ Siam Ruby Herbal Group 05 ឃុំ Khong Kai Thuen និង ថ្វាយបង្គំ​ទស្សនា​នៃ​វត្ត​លោកយាយ​ដូន សំ នៅ​ស្រុក​ខ្លង​ហាត៕

ដោយ ៖ អ​ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម