Connect with us

ព័ត៌មានជាតិ

លោក លី ធុជ៖ ទីក្រុងឆុងឈីង គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយកម្ពុជា

បានផុស

នៅ

ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាចិន (ឆុងឈីង)-អាស៊ាន ស្តីពីការអភិវឌ្ឍគុណភាព និងកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈ ដែលរៀបចំដោយរដ្ឋាភិបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថាថ្លែងនោះ លោកទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានលើកឡើង និងវាយតម្លៃខ្ពស់ថា ការរៀបចំវេទិកាចិន-អាស៊ាននេះ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានវិសាលភាពទូលំទូលាយជាងមុនរវាងប្រទេសចិន និងអាស៊ានក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអាចឈានដល់ការលើកកម្ពស់ថ្មី ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងទីក្រុងឆុងឈីង។

លោកបានបន្តទៀតថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ចិន និងអាស៊ាន បានរួមដៃគ្នា និងរួមចំណែកដល់ភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ ឥឡូវនេះ អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ហើយការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការអប់រំវិជ្ជាជីវៈបានក្លាយជាក្បាលម៉ាស៊ីនដ៏រឹងមាំ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងអាស៊ាន និងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអប់រំវិជ្ជាជីវៈរវាងចិននិងអាស៊ាន ដែលរួមទាំងកម្ពុជាផងដែរ ប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងមានសាមគ្គីភាព ហើយការវិវត្តន៍ផ្នែកបច្ចេកវិទ្យា និងប្រព័ន្ធអប់រំរបស់ចិន គឺជាគំរូដ៏ល្អប្រសើរមួយសម្រាប់ប្រទេសទូទាំងសាកលលោក។

ក្នុងនាមជាសមាជិកដ៏សំខាន់មួយរបស់អាស៊ាន កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ក្នុងវិស័យអប់រំវិជ្ជាជីវៈ ដោយធ្វើការដាក់ចេញនូវគម្រោងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនិងអប់រំវិជ្ជាជីវៈបន្ថែមទៀត។ ទីក្រុងឆុងឈីង គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា ព្រមទាំងបានក្លាយចំណុចចាប់ផ្តើមនៃច្រកពាណិជ្ជកម្មផ្លូវទឹកនិងផ្លូវគោកអន្តរជាតិថ្មីមួយ ហើយថ្មីៗនេះ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងឆុងឈីង ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយមានការគាំទ្រពីកម្មវិធីផ្លូវសូត្រនៃរដ្ឋបាលក្រុងឆុងឈីងសម្រាប់និស្សិតអន្តរជាតិ គណៈកម្មាធិការជាតិអេស្កាប់(NC-ESCAP)នៃប្រទេសកម្ពុជា បានសហការជាមួយ Chongqing Creation Vocational College រៀបចំការបណ្តុះបណ្តាលបានបីដំណាក់កាលជាប់ៗគ្នា ដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកកម្រិតមធ្យម និងជាន់ខ្ពស់ជិត ១០០ នាក់ពីកម្ពុជា ហើយកម្ពុជាមានឆន្ទៈសហការជាមួយភាគីផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវិស័យអប់រំវិជ្ជាជីវៈក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ២ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម