ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារឱ្យពលរដ្ឋចូលរួមថែរក្សាការពារប្រព័ន្ធលូបង្ហូរទឹកតាមដងផ្លូវ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ ជួយថែរក្សារប្រព័ន្ធបង្ហូរទឹកដែលនៅសង្ខាងផ្លូវ ដោយហេតុថា ទឹកដក់នៅលើផ្លូវ ឬចិញ្ចើមផ្លូវ ជាមូលហេតុ ដែលនាំឱ្យផ្លូវខូច។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣ម្សិលមិញនេះ ក្រុមការងារជួសជុល ថែទាំផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារកំពុងធ្វើសកម្មភាពសម្អាតប្រឡាយលូ U សង្ខាងផ្លូវជាតិលេខ ៦២ ចន្លោះ គ.ម១២៥+០០០ ដល់គ.ម១២៧+០០០ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវជួយថែរក្សារប្រព័ន្ធបង្ហូរទឹកដែលនៅសង្ខាងផ្លូវដោយដាក់លូបង្ហូរទឹកឱ្យបានត្រឹមត្រូវជៀស វាងការចាក់ដីលុបប្រឡាយ និងប្រព័ន្ធបង្ហូរទឹកផ្សេងទៀត៕



អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ