ព័ត៌មានជាតិ
អ្នកកែច្នៃគ្រាប់ស្វាយចន្ទី ស្នើអនុគ្រោះលើកលែងពន្ធរយៈពេល៥ឆ្នាំដំបូង ចាប់ពីថ្ងៃចុះបញ្ជីរោងចក្រសហគ្រាស
អ្នកផលិតកែច្នៃគ្រាប់ស្វាយចន្ទី បានលើកឡើងថា សិប្បករខ្មែរ មានប្រាក់តិចតួច ហើយវិនិយោគសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ដែលក្នុងដំណាក់កាលដំបូងពួកគេត្រូវចំណាយសព្វគ្រប់បែបយ៉ាងដែលប្រាក់ទាំងអស់នោះ មួយចំនួនធំបានមកពីខ្ចីបុលធនាគារ យកមកសាងសង់អាគារកែច្នៃ (សហគ្រាស) ទិញសម្ភារៈកែច្នៃ និងការចំណាយផ្សេងៗនៃដំណើរប្រត្តិបត្តិការរបស់សហគ្រាស។ ក្នុងដំណាក់កាលស្ទើរតែ ៥ឆ្នាំដំបូង គឺជាការខាតបង់ទាំងអស់ ដែលប្រឈមនឹងការដួលរលំ បើគ្មានការជ្រោមជ្រែង និងសេចក្ដីអនុគ្រោះពីរាជរដ្ឋាភិបាល។ អ្នកផលិតលើកឡើងថា បើរោងចក្រសហគ្រាសទាំងអស់នេះបិទទ្វារ មិនមែនត្រឹមតែសិប្បកនោះខាតបង់ទេ តែបុគ្គលិកសហគ្រាសនឹងបាត់បង់ការងារ ហើយរដ្ឋក៏នឹងខាតបង់ផងដែរ។

អ្នកកែច្នៃគ្រាប់ស្វាយចន្ទី បានស្នើរាជរដ្ឋាភិបាល អនុគ្រោះលើកលែងពន្ធ ក្នុងរយៈពេល៥ឆ្នាំ ដំបូង ចាប់ពីថ្ងៃចុះបញ្ជីបង្កើតសិប្បកម្ម រោងចក្រ សហគ្រាសកែច្នៃផលិតផល។ ចំពោះការស្នើលើកលែងពន្ធនោះ រួមមាន លើពន្ធកាត់ទុក ១០ភាគរយ-១៥ភាគរយ, ពន្ធអាករ(VAT) ១០ភាគរយ លើផលិតផលកែច្នៃកសិកម្មគ្រប់ប្រភេទ។ ពន្ធលើប្រាក់ចំណេញ ១ភាគរយ, ពន្ធនាំចូលលើសម្ភារកែច្នៃផលិតផល និងពន្ធប្រចាំឆ្នាំ លើប្រាក់ចំណេញជាដើម។
កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខេត្តស្ទឹងត្រែង បានលើកឡើងថា ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានសក្តានុពលខ្លាំងក្លា ផ្ដល់នូវភាពរីកចម្រើនជូនជាតិ ប៉ុន្តែវិស័យនេះ មិនត្រឹមតែបានធ្វើឲ្យបាត់បង់នូវការបង្កើនតម្លៃបន្ថែមនៃស្វាយចន្ទីតាមរយៈការកែច្នៃក្នុងស្រុកប៉ុណ្ណោះទេ តែបានធ្វើឲ្យកសិករខ្មែររងគ្រោះក្នុងការផ្តល់នូវតម្លៃមិនសមរម្យនៃការលក់គ្រាប់ស្វាយចន្ទីស្រស់របស់ពួកគាត់ទៅឈ្មួញកណ្ដាលដែលនាំចេញទៅកែច្នៃនៅបរទេស ដែលធ្វើឲ្យបរទេសគ្រប់គ្រងទីផ្សារកសិកផលកម្ពុជាតាមអំពើចិត្ត។ បើតាមកញ្ញា សឿន សុទ្ធនីតា មានរបាយការណ៍ជាច្រើនបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ វៀតណាមបានឈរលំដាប់លេខរៀងទី១ នៅក្នុងពិភពលោកនៃការនាំចេញគ្រាប់ស្វាយចន្ទីដែលកែច្នៃហើយ។ប៉ុន្តែស្ទើរតែ ៨០% នៃការនាំចេញនោះ គឺជាគ្រាប់ស្វាយចន្ទីស្រស់ដែលវៀតណាមបានទិញពីកម្ពុជា។ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់ស្ទើរតែ ៩៥%។

អ្នកកែច្នៃគ្រាប់ស្វាយចន្ទីរូបនេះ បានគូសបញ្ជាក់ថា ដើម្បីជួយដល់កសិករស្វាយចន្ទីកម្ពុជា គឺមានតែជំរុញឲ្យមានការវិនិយោគលើវិស័យកែច្នៃ ដែលនឹងមិនត្រឹមតែជាទីផ្សារជូនកសិករទេ តែក៏ជាសរសៃឈាមមួយ រួមចំណែកជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការបង្កើតនូវផលិតផលជាតិសម្រាប់នាំចេញ និងការបង្កើតនូវការងារជូនពលរដ្ឋក្រីក្រតាមទីជនបទដាច់ស្រយ៉ាល និងអ្នកនៅក្នុងសង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ឲ្យទទួលបានឱ្យកាសអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារប្រកបដោយនិរន្តន៍ភាព ជំរុញដល់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន។

ក្រុមសិប្បករកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា បានលើកឡើងថា នៅកម្ពុជាការលើកលែងពន្ធលើវិស័យកសិកម្ម គឺលើកលែងតែកសិផលមិនទាន់កែច្នៃ តែបើកែច្នៃហើយមិនលើកលែងពន្ធនោះទេ។ ការធ្វើបែបនេះ មិនអាចជួយកសិករខ្មែរបានទេ។ កម្ពុជា ត្រូវពឹងពាក់អ្នកកែច្នៃពីប្រទេសជិតខាងឲ្យក្រឡុកទីផ្សារកសិផលក្នុងស្រុករបស់ដដែល។
អ្នកកែច្នៃបានសង្កត់ធ្ងន់ដូច្នេះថា« យើងគួរតែគាំទ្រឲ្យមានការកែច្នៃក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែមលើកសិផលខ្មែរ នាំទៅកាន់បរទេសនូវផលិតផលសម្រេចមានទង់ជាតិកម្ពុជា ជាជាងលក់តែគ្រាប់ឆៅ ដែលធ្វើឲ្យប្រទេសយើងខាតសព្វគ្រប់បែបយ៉ាង បាត់បង់ឱ្យកាសបង្កើតការងារ ជូនពលរដ្ឋខ្លួនឯង និងចំណូលផ្សេងៗទៀត ដែលប្រសើរជាងលក់កសិផលឆៅមិនទាន់កែច្នៃ (លក់ក្នុងតម្លៃថោកជាង បានរួចពន្ធទៀត)៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?