ព័ត៌មានជាតិ
មន្ទីរអប់រំរាជធានីភ្នំពេញស្នើក្រសួងបើកមណ្ឌលប្រឡងបាក់ឌុបមួយបន្ថែមទៀត ខណៈចំនួនបេក្ខជនដាក់ពាក្យប្រឡងកើនឡើង
មន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានស្នើទៅលោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា សុំបើកមណ្ឌលប្រឡងបាក់ឌុបមួយបន្ថែមទៀតដោយសារឆ្នាំនេះចំនួនបេក្ខជនដាក់ពាក្យប្រឡងកើនឡើង។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨កញ្ញានេះថា ការស្នើឱ្យក្រសួងបើកមណ្ឌលប្រឡងបន្ថែមនេះ ដោយសារនៅឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងសរុប ២៥ ៨៣៥នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រសរុបចំនួន ១០៣០០នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម សរុបចំនួន ១៥៥៣៥នាក់។

លោកបានបន្តថា ករណីនេះធ្វើឲ្យមណ្ឌលប្រឡងកើនឡើងដល់ចំនួន៣១មណ្ឌលសំណេរត្រូវជា ១ ០៤២បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ចំនួន១៣មណ្ឌល ស្មើនឹង ៤១៧បន្ទប់ មានបេក្ខជន ១០ ៣០០នាក់ ស្រី ៥៥៥៦នាក់និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១៨មណ្ឌល ស្មើនឹង ៦២៥បន្ទប់មានបេក្ខជន ១៥ ៥៣៥នាក់ ស្រី ៦ ៩២៨នាក់។ លោកបានបន្តទៀតថា ចំនួននេះបើធៀបទៅនឹងប្រឡងឆ្នាំមុនឃើញថាមានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡងចំនួន២៣៣៨៥នាក់ចែកជា៣០មណ្ឌលត្រូវជា៩៤៤បន្ទប់ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រចំនួន១៤មណ្ឌលស្មើនឹង៤៣៣បន្ទប់មានបេក្ខជនចំនួន១០៦៩៤នាក់និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន១៦មណ្ឌលស្មើនឹង៥១១បន្ទប់មានបេក្ខជ
នចំនួន១២៦៩១នាក់។ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន១៤៦១៥នាក់ស្រី១១០៥៨នាក់លើបេក្ខជនម
កប្រឡងចំនួន២២៥៨៤នាក់ស្មើនឹង៦៤,៧១%។

បើតាមប្រធានមន្ទីរអប់រំ មណ្ឌលប្រឡងថ្មីដែលស្នើសុំក្រសួងបើកគឺមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនចាក់អង្រែមាន២៣បន្ទប់មានបេក្ខជន៥៥៧នាក់។
គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី៦ ខែវិច្ឆិកា និងប្រកាសលទ្ធផលនៅថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ