ព័ត៌មានជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន៖ ការវិនិយោគពីសហភាពអឺរ៉ុបនៅតំបន់អាស៊ានមានជាង ២៤ ប៊ីលានដុល្លារ
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ការវិនិយោគពីសហភាពអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពង្រីកទំហំពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន។
ថ្លែងចូលរួមបើកកិច្ចប្រជុំធុរកិច្ចអាស៊ានកម្ពុជាដែលរៀបចំឡើងនៅព្រឹកនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ជាមួយប្រជាជនជាង ៦០០ លាននាក់ អាស៊ានមានសេដ្ឋកិច្ចធំបំផុតទី ៥ លើពិភពលោក។
អាស៊ានជាតំបន់ដែលមានកំណើនអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ជាមួយទីផ្សារដ៏មានសក្ដានុពល ធនធានមនុស្សប្រកបដោយថាមពល វ័យក្មេង ខណៈប្រជាជនវណ្ណៈកណ្តាលក៏មានការកើនឡើងខ្ពស់។
លោក អូន ព័ន្ធមុនីរ័ត្ន បានលើកពីទំហំពាណិជ្ជកម្មរវាងអាស៊ាននិងអឺរ៉ុបបានកើនឡើងដល់ ២៩៥ ប៊ីលានដុល្លារនៅឆ្នាំ ២០២២។ ការវិនិយោគដោយផ្ទាល់ពីសហភាពអឺរ៉ុបមានជាង ២៤ ប៊ីលានដុល្លារ ដែលធ្វើឲ្យសហភាពអឺរ៉ុបជាដៃគូវិនិយោគដ៏ធំទី ៣ នៅក្នុងតំបន់អាស៊ាន។
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ដោយសារសក្តានុពលនៃតំបន់ទាំងពីរ ចាំបាច់ត្រូវតែធ្វើការរួមគ្នាដើម្បីស្វែងរកលទ្ធភាពជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចដែលបម្រើប្រយោជន៍គ្នាទៅវិញទៅមក។
ទាក់ទងការជំរុញការវិនិយោគនៅកម្ពុជា លោករដ្ឋមន្រ្តីបានលើកឡើងពីគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កបរិយាកាសគាំទ្រដល់ការវិនិយោគ តាមរយៈការដាក់ចេញយន្តការដោះស្រាយបញ្ហាប្រឈមដែលរាំងស្ទះដល់ការវិនិយោគ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម រួមទាំងបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សជំនាញ។
លោក Tassilo Brizer ប្រធានសភាពពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានថ្លែងថា ការវិនិយោគពីសហភាពអឺរ៉ុបនៅកម្ពុជានៅមានចំនួនតិចតួចនៅឡើយ ហើយទៀតសោតត្រូវប្រឈមការប្រកួតប្រជែងជាមួយប្រទេសធំៗនៅក្នុងតំបន់មានដូចជាវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។
យ៉ាងណាមិញ សហភាពអឺរ៉ុបបានខិតខំធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីទាក់ទាញដល់ក្រុមធុរកិច្ចមកវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចការអភិវឌ្ឍសេដ្ឋកិច្ចប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកបន្តថា តាមរយៈវេទិកាធុរកិច្ចអាស៊ានកម្ពុជាដែលរៀបចំនៅរាជធានីភ្នំពេញ នឹងចូលរួមផ្សព្វផ្សាយដល់អ្នកវិនិយោគទាំងនៅក្នុងតំបន់និងមកពីតំបន់អឺរ៉ុប អាចស្វែងយល់ពីឱកាសក្នុងការបោះទុនវិនិយោគនិងពង្រីកការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា៕
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច