Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ អំពាវនាវឲ្យយុវជនដែលចង់បានការងាររហ័សដាក់ពាក្យនៅ NEA

បានផុស

នៅ

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង ការងារ ហៅ​កាត់​ថា NEA នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អំពាវនាវ​ឲ្យ​យុវជន និង​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​មក​ដាក់ពាក្យ​នៅ​ទីស្នាក់ការ​ខ្លួន ដើម្បី​ទទួល​បាន​ឱកាស​ការងារ​សំបូរ​បែប ខណៈ​ឱកាស​ការងារ​ថ្មី​មាន​ជា​បន្តបន្ទាប់។ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ២៨ កញ្ញានេះ មាន​ឱកាស​ការងារ​ជិត ៤០០ កន្លែង កំពុង​រង់ចាំ​អ្នក​មាន​សមត្ថភាព ដើម្បី​សម្ភាសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ូច ជា​ច័ន្ទ​មល្លិកា អនុប្រធាន​ទី​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ធំៗ ចំនួន ៦ នឹង​ផ្តល់​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត សរុប​ចំនួន ៣៩៩ កន្លែង សម្រាប់​យុវជន​សិស្ស​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ក្នុង​វេទិកា​ការងារ​ប្រចាំខែ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

លោកស្រី​ថា “​ខ្ញុំ​អំពាវនាវ​យុវជន និង អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​មក​ដាក់ពាក្យ​នៅ NEA ដើម្បី​ស្វែងរក​ឱកាស​ការងារ​នេះ​”។

ក្រុមហ៊ុន​ធំៗ ទាំង ៦ ក្នុង​នោះ​រួមមាន ៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន ម​.​ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប ធនាគារ WOORI និង​មីក្រូហិរញ្ញវត្ថុ AMK។

បើ​តាម​លោកស្រី យុវជន សិស្ស និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឬ ចង់​ផ្លាស់ប្ដូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំង​នោះ​បាន ចាប់ពី​ម៉ោង ៨ និង ០០ នាទី​ព្រឹក ដល់​ម៉ោង ០៥ និង ០០ នាទី​ល្ងាច នៅ​អគារ NEA ស្ថិត​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូម​បញ្ជាក់​ថា ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​កម្រិត​មូលដ្ឋាន NEA បច្ចុប្បន្ន បាន​ដាក់​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការងារ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​តាមរយៈ​រថយន្ត​ចល័ត​ដែល​បាន​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ដល់​មូលដ្ឋាន​កៀក​កិត​ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យ​ភ្លាមៗ​តែម្ដង។

អនុ​ប្រធាន​នាយកដ្ឋាន​រូប​នេះ បន្ត​ថា តាមរយៈ​យន្តការ​មជ្ឈមណ្ឌល​ចល័ត​នេះ NEA រំពឹង​ថា ប្រជាពលរដ្ឋ និង​យុវជន​រាប់​សែន​នាក់ នឹង​ទទួល​បាន​ដំណឹង​អំពី​ឱកាស​ការងារ និង​សេវា​របស់ NEA។

ជា​មន្ត្រី​ជ្រើសរើស​បុគ្គលិក​ធនាគារ Woori កញ្ញា វណ្ណា នារីរ័ត្ន បាន​គូស​បញ្ជាក់​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​កន្លង​មក​ឲ្យ​រើស​បាន​បុគ្គលិក​ល្អ​មាន​គុណភាព និង​ចំណេញ​ពេលវេលា។

យោង​តាម​របាយការណ៍​របស់ NEA បាន​ឲ្យ​ដឹង​ថា NEA បាន​ប្រមូល និង​ផ្សព្វផ្សាយ​ឱកាស​ការងារ​ចំនួន ៦០,៨១៥ ដំណឹង និង អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​បាន​ចំនួន ១១,១៧២ នាក់ ក្នុង​រយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម