Connect with us

ព័ត៌មានជាតិ

លោក សួស ប្រាថ្នា ៖ នាយកដ្ឋានរដ្ឋបាលសរុប ជាឆ្អឹងខ្នង និងដើរតួនាទីសំខាន់សម្រេចបានការងារជាច្រើន

បានផុស

នៅ

លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានគូសបញ្ជាក់ថា នាយកដ្ឋានរដ្ឋបាលសរុបគឺជាឆ្អឹងខ្នង ដើរតួនាទីយ៉ាងសំខាន់ជូនអគ្គនាយកដ្ឋាន សម្រេចការងារសំខាន់ៗ ដូចជាការគ្រប់គ្រង ចាត់ចែងឯកសារ រៀបចំកិច្ចប្រជុំបដិសណ្ឋារកិច្ច ទំនាក់ទំនងការងារសាធរណៈ កិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ពិសេសរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានារបស់អគ្គនាយកដ្ឋាន។

លោក សួស ប្រាថ្នា បានគូសបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ក្នុងកិច្ចប្រជុំសំណេះសំណាល ស្វែងរកបញ្ហាប្រឈម និងដាក់ទិសដៅការងារ ជាមួយមន្ត្រីរាជការចំណុះនាយកដ្ឋានរដ្ឋបាលសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសួស ប្រាថ្នា  ក៏បានបង្ហាញក្ដីសង្ឃឹម និងការជឿជាក់ថា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋានគ្រប់លំដាប់ថ្នាក់នឹងបន្តកិច្ចខិតខំទាំងអស់គ្នា រួមគ្នាគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ រិះរកមធ្យោបាយ និងវិធីសាស្ត្រថ្មី ដើម្បីសម្រេចបានស្នាដៃថ្មី និងកសាងសមិទ្ធផលការងារស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោក ឆាង វ័យ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានចាត់ទុក កិច្ចប្រជុំសំណេះសំណាលនេះ គឺជាឱកាសដ៏កម្រ ជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះនាយកដ្ឋាន ក្នុងការបំពេញការងារផងដែរ។ ក្នុងកិច្ចប្រជុំនោះ លោកឆាង វ័យ ក៏បានរាយការណ៍អំពីលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររបស់នាយកដ្ឋានជូនអង្គប្រជុំ បន្ថែមពីនេះ លោក ឆាង វ័យ បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់បំពេញការងារដោយចិត្តស្មោះសររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបនៃនាយកដ្ឋានរដ្ឋបាលសរុប៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម